Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់ រយៈពេលបីថ្ងៃចូលឆ្នាំចិនវៀតណាម

បានផុស

នៅ

រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ០៩-១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបង្ហាញថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេលបីថ្ងៃនេះ មានចំនួនប្រមាណ ១១៧,៦៧៧ នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥,៤៨១នាក់។

របាយការណ៍បានបង្ហាញទៀតថា  ទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៩៩,៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០នាក់ ។

ចំណែកភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ១៨,០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥,៤៨១នាក់។

ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ​៨០​ ម៉ឺន​នាក់​មក​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ​ក្នុង​ឆ្នាំ​ ២០២៣ ​ដែល​ចំនួន​នេះ​កើន​ឡើង​ប្រមាណ​ ១៧០% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២។ ​ ប៉ុន្តែ​ចំនួន​នេះ​នៅ​ទាប​នៅ​ឡើយ ​បើ​ធៀប​នឹង​ឆ្នាំ​ដែល​ពិភព​លោក​មិន​ទាន់​ជួប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​ ដែល​ក្នុង​មួយ​ឆ្នាំ ភ្ញៀវ​បរទេស​ជាង​២​លាន​នាក់​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៤ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម