ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្សពីរនាក់ ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកម្សាន្ត នៅម៉ាឡេស៊ី
យន្តហោះធុនស្រាលមួយគ្រឿង បានធ្លាក់នៅជិតទីក្រុង Kapar ស្រុក Klang នៃរដ្ឋ Selangor របស់ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃអង្គារ ទី១៣ ដោយបានបណ្ដាលឱ្យអ្នកបើកយន្តហោះម្មាក់ និងមនុស្សម្នាក់ទៀតស្លាប់នៅលើយន្តហោះតែម្ដង ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

យោងតាមមេប៉ូលីស Selangor លោក Hussein Omar Khan បានឱ្យដឹងថា យន្តហោះខាងលើនេះជាយន្តហោះខ្នាតតូច ប្រភេទកម្សាន្ត បានធ្លាក់នៅម៉ោងប្រហែល ១ និង ៤៥នាទី រសៀល ។ ប្រភពដដែលបានបន្តទៀតថា អ្នកបើកយន្តហោះគឺជាគ្រូបង្ហឹកម្នាក់ ធ្វើការនៅក្លឹបហោះហើរកម្សាន្តមួយកន្លែងក្នុងប្រទេស ដោយឡែកអ្នកដំណើរគឺជាសមាជិករបស់ក្លឹប ហើយពួកគេទាំងពីរនាក់សុទ្ធតែជាជនជាតិម៉ាឡេស៊ី ។
លោក Hussein Omar Khan បានបញ្ជាក់ផងដែរថា សាកសពទាំងពីរត្រូវបានគេរកឃើញនៅជាប់កាប៊ីនយន្តហោះតែម្ដង ដោយបានកប់នៅក្នុងដីជម្រៅប្រហែល ២ម៉ែត្រ ។ ដូច្នេះហើយទើត្រូវប្រើកម្លាំងមនុស្សរហូតដល់ ១៥០នាក់ មកពីស្ថាប័នផ្សេងៗគ្នា ដើម្បីជួយគាស់កាយយកសាកសពចេញ និងបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ ។

យ៉ាងណាមិញ ប្រភពដដែលបានឱ្យដឹងទៀតថា ករណីធ្លាក់យន្តហោះខ្នាតតូចនេះ មិនបណ្ដាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋឡើយ ។
យោងតាមនាយកប្រតិបត្តិអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី CAAM លោក Norazman Mahmud បាននិយាយថា យន្តហោះដែលបានធ្លាក់នេះ ជាប្រភេទ Blackshape BK160 Gabriel ដំណើរការដោយ Air Adventure Flying Club។
លោកបន្តថា យន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋាន Sultan Abdul Aziz Shah ក្នុងទីក្រុង Subang រដ្ឋ Selangor នៅម៉ោង ១ និង២៨នាទីរសៀល ជាជើងហោះហើរកម្សាន្ត។ ហើយសម្រាប់ការទាក់ទង មិនមានសញ្ញាណាមួយបង្ហាញពីការសុំជំនួយឡើយ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


