ព័ត៌មានជាតិ
អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីឱ្យទប់ស្កាត់កំណើនជនបរទេសមកស្នាក់នៅខុសច្បាប់នៅកម្ពុជា
ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយបុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែកុម្ភៈ លោកឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ឱ្យទប់ស្កាត់កំណើនជនបរទេសដែលមកស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរំលឹកនូវអនុសាសន៍ណែនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានសង្កត់ធ្ងន់ពាក់ព័ន្ធការងារអន្តោប្រវេសន៍។ លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានប្រាប់ទៅកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែន ត្រូវចូលរួមការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់ និងការជួញដូរគ្រឿងញៀន ជាដើម។
ទន្ទឹមនេះ លោកឧត្តមសេនីយ៍ឯក បានណែនាំឱ្យមានការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រង ការចេញ-ចូល ការស្នាក់នៅ និងការប្រកបរបររបស់ជនបរទេសនៅកម្ពុជា ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឱ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ ឬជនបរទេសមករស់នៅក្នុងកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ ដោយត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់ជាទីបំផុត។

លោកឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ក៏ផ្ដាំផ្ញើឱ្យមន្ត្រីមានការរួបរួមសាមគី្គភាពផ្ទៃក្នុង គោរពតាមតួនាទីភារកិច្ចនៃរចនាសម្ព័ន្ធរបស់នគរបាលអន្តោប្រវេសន៍ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំង។ លើសពីនេះ លោកអគ្គនាយក ក៏បានណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលបានប្រចាំការនៅតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ បន្តយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានធ្វើដំណើរតាមច្រកទ្វារ ប្រកបដោយវិជ្ជាជីវៈ និងកត់ត្រាឱ្យបានច្បាស់លាស់នូវដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរណ៍ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


