កីឡា
អបអរ ព្រះខ័នរាជស្វាយរៀង បឹងកេត វិសាខា ឡើងវគ្គ៤ក្រុមពានរង្វាន់សម្ដេចតេជោ
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បឹងកេត និងវិសាខា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៧ ឆ្នាំ២០២៣-២៤ បន្ទាប់ពីទទួលបានជ័យជម្នះលើគូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។

ក្នុងការប្រកួតជើងទី២ វិសាខា បានត្រឹមស្មើ ព្រៃវែង ដោយលទ្ធផល ០-០ នៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយកាលពីជើងទី១ទទួលបានជ័យជម្នះ ០-១។ ជាមួយគ្នា ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះយ៉ាងធំធេងសម្រាប់ការប្រកួតជើងទី២តាមរយៈលទ្ធផល ៦-០ លើក្រុមណាហ្គាវើលដ៍។ កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀងឈ្នះ ៤-១។

ចំណែកបឹងកេតក៏ធ្វើបានល្អដែរសម្រាប់ការប្រកួតជើងទី២ដោយបានលត់ក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ៤-២។ កាលពីជើងទី១ បឹងកេតក៏ទទួលបានជ័យជម្នះដោយលទ្ធផល ២-៤ដែរ។

លទ្ធផលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤
- វិសាខា ០-០ ព្រៃវែង (សរុប២ជើង ១-០)
- ព្រះខ័នរាជស្វាយរៀង ៦-០ ណាហ្គាវើលដ៍ (សរុប២ជើង ១០-១)
- អាយ អេស អាយ ដង្កោសែនជ័យ ២-៤ បឹងកេត (សរុប២ជើង ៤-៨)
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


