ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Preteen International ប្រកាសត្រៀមខ្លួនចេញទៅប្រកួតលើឆាកអន្តរជាតិ
ជាការពិតណាស់យុវតី ជូរី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen International Cambodia 2023 បន្ទាប់ពីក្លាយជាម្ចាស់មកុដ នាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួតតំណាងកម្ពុជានៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្នបវរកញ្ញាយុវតី ជូរី ល្អហួស បានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្នុងការពង្រឹងសមត្ថភាពបន្ថែមដើម្បីចេញទៅដណ្តើមយកជ័យជំនះនៅក្នុងការប្រកួតអន្តរជាតិ។ កន្លងមកគេចាំបានថា ល្អហួស ក៏បានប្រកាសប្តេជ្ញាយកជ័យជំនះលើឆាកអន្តរជាតិដើម្បីមកជូនប្រទេសកម្ពុជាដោយភាពជឿជាក់។ ម្ចាស់មកុដរូបនេះបានបញ្ជាក់ថា “នាងនឹងខិតខំដុះខាត់ទាំងសមត្ថភាព និងចំណេះដឹងដើម្បីតំណាងប្រទេសទៅប្រកួតនៅលើឆាកអន្តរជាតិ។

ទន្ទឹមគ្នានេះ គៀកជិតដល់ថ្ងៃចេញទៅប្រកួតនាពេលខាងមុខ ល្អហួស បានសុំការលើកទឹកចិត្តពីមហាជនអ្នកគាំទ្រផងដែរ ដោយក្នុងនោះ នាងបញ្ជាក់ថា” ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤ នាងខ្ញុំនឹងចេញទៅប្រកួតនៅឯប្រទេសថៃ ពុកម៉ែបងប្អូនអាចមកជូនដំណើរនាងខ្ញុំបាននៅវេលាម៉ោង ៩ព្រឹកនៅព្រលានយន្តហោះពោចិនតុង”។
ម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ ជូរី ល្អហួស ក៏ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹង ដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដ Miss Preteen International Cambodia 2023។ ល្អហួស បានកំពុងត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តជាតិជាមួយបណ្តាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោក៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


