ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ចាត់ទុកសិល្បៈជា ដួងព្រលឹងជាតិ
តារាចម្រៀងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសអ្នកនាង ម៉េង កែវពេជ្ជតា គិតមកដល់បច្ចុប្បន្នបានចូលបម្រើផ្នែកវិស័យចម្រៀងមានរយៈពេលយូឆ្នាំមកហើយ ខណៈប្រជាប្រិយភាព និងទឹកដមសម្លេងនៅតែដក់ក្នុងបេះដូងមហាជនគ្រប់ស្រទាប់វណ្ណៈទូទាំងប្រទេស។

អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានគេមើលឃើញថាជា តារាស្រីរៀមច្បងដែលមានទេពកោសល្យ សម្លេងពិរោះរណ្តុំចិត្តពីធម្មជាតិ បំពេរអារម្មណ៍អ្នកស្តាប់មិនចេះជិនណាយ។ ត្រង់ចំណុងនេះដែរអ្នកនាង ម៉េង កែវពេជ្ជតា បានចាត់ទុកថាសិល្បៈគឺជាជំនាញទេវតាប្រទាន សិល្បៈគឺដួងព្រលឹងជាតិ ។
កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា ចាស់មិនមែនជាសត្រូវនៃសិល្បៈអ្វីដែលជា សត្រូវសិល្បៈពិតប្រាកដនោះ គឺភាពច្រំដែលសូមកុំចាត់ទុកធនធានសិល្បៈដូចជាស្លឹកចេក ឬក្រដាសខ្ចប់ចេកចៀនប្រើហើយគ្រវាត់ចោលឲ្យសោះសិល្បៈ គឺជាជំនាញទេវតាប្រទានសិល្បៈគឺជាដួងព្រលឹងជាតិ។

ម៉េង កែវពេជ្ជតា បានបន្ថែមថា សូមអរគុណម្ចាស់ឧបត្ថមកម្មវិធី អរគុណផលិតករ អរគុណពិធីការនី ពិសេសបំផុត អរគុណបងប្អូនពុកម៉ែពូមីងហ្វ៊ែនៗដែលបានផ្តល់នូវការគាំទ្រ ពេជ្ជតា ក៏ដូចជាក្រុមគ្រួសារសិល្បៈរបស់នាងខ្ញុំ និងជួយការពារនាងខ្ញុំក្នុងការតស៊ូមតិដើម្បីការពារធនធានសិល្បៈ និងការពារសិល្បៈ។

ជាការពិតណាស់អ្នកនាង ម៉េង កែវពេជ្ជតា ថ្វីត្បិតតែបច្ចុប្បន្នមានវ័យរៀងច្រើនបន្តិចក្តី តែតារាស្រីរូបនេះនៅរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពសម្រាប់ទីផ្សារចម្រៀងគ្រប់មជ្ឈដ្ឋានពោលគឺទទួលបានការគាំទ្រទាំងមនុស្សវ័យចំណាស់ និងមិត្តៗយុវវ័យផងដែរ ខណៈអ្នកនាងត្រូវបានគេចាត់ទុកដែរថាជារាជនីសម្លេងពិរោះរណ្តុំចិត្ត៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


