Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ទទួលបានគម្រោងវិនិយោគចំនួនពីរ តម្លៃទុនសរុបជិត ៦០០លានដុល្លារ

បានផុស

នៅ

លោក ឡុង ឌី​ម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​គូស​បញ្ជាក់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះថា ខេត្ត​ព្រះសីហនុ ទើប​តែ​ទទួល​បាន​ការ​អនុញ្ញាត​ចុះ​បញ្ជី​គម្រោង​វិនិយោគ​ថ្មី​ចំនួន ២ គម្រោង ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា ដែល​មាន​តម្លៃ​ទុន​វិនិយោគ​សរុប​ជិត ៦០០​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការ​បង្ហើប​ពី​លោក លោក ឡុង ឌីម៉ង់ ការ​ចុះ​​បញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ២ ​គម្រោងនោះ ទីមួយ​គឺ​គម្រោង​វិនិយោគ​សាងសង់​សណ្ឋាគារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែល​បាន​​បោះ​ទុន​វិនិយោគ​ជាង ៥០០​លាន​ដុល្លារ និង​មួយ​គម្រោង​ទៀត គឺ​ជា​គម្រោង​កសិ​ឧស្សាហកម្ម កែច្នៃ​ផ្លែ​ស្វាយ ខ្នុរ ធុរេន ​ដែល​ក្រុមហ៊ុន​បាន​បោះ​ទុន​ជាង ១៧​លាន​ដុល្លារ​អាមេរិក​​ ដោយ​ប្រមូល​ផលិតផល​ក្នុង​ស្រុក​ទាំងអស់។

រដ្ឋាភិបាល​បាន​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បានកំណត់ដាក់ចេញនូវវិធានការ​គន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និង ធុរកិច្ចនៅក្នុងខេត្ត រួមមានជាអាទិ៍៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹក​ចិត្តពន្ធ​អាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀប​ចំ​តំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍ​​តំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំ​ឧស្សាហ​កម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៨ នាទី មុន

ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧៥​ខ្នង​នៅ​ស្រុក​បន្ទាយស្រី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ​ស្រុក​ក្រូចឆ្មារ​នឹងទទួល​បាន​ផ្លូវ ៤​ខ្សែ បន្ថែម​ទៀត ក្នុង​ពេល​ឆាប់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបីជួបប្រជុំលើកដំបូង បានព្រមព្រៀងដាក់ចេញគោលការណ៍សំខាន់ៗចំនួន៤ ដើម្បីជួយពលរដ្ឋ

សន្តិសុខសង្គម៤ ម៉ោង មុន

មនុស្ស៣នាក់ ​ត្រូវ​រន្ទះបាញ់​បណ្ដាលឱ្យ​រងរបួស​នៅ​ស្រុកសំពៅលូន

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្តធ្វើ​ការចុះពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​-​ស្ពាន ផ្លូវជាតិ​លេខ​៧

Sokha Hotels

ព័ត៌មានពេញនិយម