ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ ត្រូវពង្រីកឃ្លាំងផលិតមីស៊ីល បើចង់ឲ្យលោកខាងលិចញញើត
រុស្ស៊ី នឹងត្រូវតែបង្កើនសមត្ថភាពឃ្លាំងផលិតមីស៊ីលរបស់ខ្លួនថែមទៀត ប្រសិនជាចង់ឲ្យបណ្ដាប្រទេសនៅលោកខាងលិចខ្លាចញញើត ខណៈដែលរដ្ឋាភិបាលក្រុងម៉ូស្គូ កំពុងប្រឈមមុខដោយចំហតតាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ នេះបើយោងតាមការប្រកាសរបស់លោក Grigory Mashkov ឯកអគ្គរដ្ឋទូតរុស្ស៊ី ថ្លែងទៅកាន់សារព័ត៌មានរដ្ឋ RIA នៅថ្ងៃទី៦ ខែឧសភា នេះ។

លោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី បានបើកការវាយប្រហារឈ្លានពានប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០២២ ដែលទង្វើនេះបានក្លាយជាការកាត់ផ្ដាច់នូវទំនាក់ទំនងយ៉ាងអាក្រក់បំផុតរវាងរុស្ស៊ី និងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។
រុស្ស៊ី បានបង្កើនផលិតកម្មអាវុធរបស់ខ្លួនយ៉ាងសកម្ម ហើយអាមេរិកជឿថា ឆ្នាំ២០២៤នេះ រុស្ស៊ីអាចនឹងផលិតអាវុធច្រើនជាងមុន ហើយតួលេខនៃការផលិតអាវុធនេះទៀតសោតនឹងមានចំនួនច្រើនជាងបណ្ដាសមាជិកទាំង៣២ប្រទេសរបស់អង្គការណាតូរួមគ្នាទៅទៀត។

លោក Mashkov បាននិយាយថា “យើងកំពុងស្ថិតនៅក្នុងដំណាក់កាលប្រឈមមុខដោយចំហ ដែលខ្ញុំសង្ឃឹមថា នឹងមិនឈានដល់ជម្លោះអាវុធដោយផ្ទាល់នោះទេ”។ មន្ត្រីទូតរុស្ស៊ីរូបនេះ បានបន្តទៀតថា ដើម្បីពង្រឹងសមត្ថភាពការពារជាតិ រុស្ស៊ីត្រូវពង្រីកឃ្លាំងផលិត និងធ្វើទំនើបកម្មមីស៊ីលរបស់ខ្លួន ដើម្បីឲ្យសត្រូវខ្លាចរអាក្នុងការចង់សាកល្បងកម្លាំងជាមួយរុស្ស៊ី។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក ពូទីន គ្រោងនឹងចំណាយថវិកាប្រមាណជា ៧,១% នៃ GDP សរុបក្នុងប្រទេស ទៅលើវិស័យយោធា សម្រាប់ឆ្នាំ២០២៤នេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


