Connect with us

ព័ត៌មានជាតិ

ក្រសួងបីជួបប្រជុំលើកដំបូង បានព្រមព្រៀងដាក់ចេញគោលការណ៍សំខាន់ៗចំនួន៤ ដើម្បីជួយពលរដ្ឋ

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានជួបប្រជុំគ្នាជាលើកដំបូង នៅថ្ងៃទី០៦ ខែឧសភា នៅទីស្ដីការក្រសួងកសិកម្ម។ បន្ទាប់ពីបានស្តាប់បទបង្ហាញពីមន្ត្រីជំនាញមកពីក្រសួងទាំង៣ ព្រមទាំងឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស លោករដ្ឋមន្ត្រីទាំង៣រូប ជាសហប្រធានអង្គប្រជុំបានព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពី កិច្ចប្រជុំត្រីភាគី អំពី “ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានដដែល កិច្ចព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤  រួមមាន៖ទី១. កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បី សហការអនុវត្តឱ្យបានជោគជ័យ។ ទី២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះ នូវភាពរាំងស្ទះទាំងឡាយដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

ឯទី៣. ផ្សារភ្ជាប់គម្រោងនិងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជា សហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា និងទី៤. ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំ ទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។

រូបថតលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយឡែក ក្នុងកិច្ចប្រជុំដដែល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបានចាត់ទុកកិច្ចប្រជុំដែលក្រសួងទាំង៣ បានជួបគ្នានៅថ្ងៃចន្ទ ថាមានសារៈសំខាន់ ដើម្បីឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញនៃក្រសួងទាំង៣ បានយល់អំពីយុទ្ធសាស្ត្រនិងការងារ អាទិភាពរបស់ក្រសួងនីមួយៗ ហើយប្រមូលផ្តុំធនធាននិងបច្ចេកទេស សម្រាប់អនុវត្តការងារ បម្រើប្រជាជនឱ្យបាន លទ្ធផលកាន់តែប្រសើរ។ តាមរយៈកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត ទីណា មានសុទិដ្ឋិនិយមថា ក្រសួងទាំង៣ នឹងចាប់ផ្តើមបង្កើនកិច្ចសហការរវាងគ្នាឱ្យកាន់តែរលូន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនឱ្យមានបាន ផ្តល់ផល ចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។

ចំណែកលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់អំពីគោលនយោបាយទឹករបស់ កម្ពុជាដែលត្រូវបម្រើដល់អន្តរវិស័យ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អះអាងថា ការផ្គត់ផ្គង់ទឹក សម្រាប់វិស័យកសិកម្មក៏ជាអាទិភាពមួយរបស់ក្រសួងផងដែរ ហើយក្រសួងធនធានទឹក និងឧតុនិយម នឹងសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយបញ្ហាទឹកជូនដល់ប្រជាកសិករ តាមរយៈការអភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រនៅតាមភូមិសាស្ត្រដែលប្រឈមនឹងការខ្វះទឹក ឬរងគ្រោះដោយទឹកជំនន់ជាប់ជាប្រចាំ។

ដោយឡែក សម្រាប់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការគាំទ្រចំពោះការលើក ឡើងរបស់សហប្រធានអង្គប្រជុំទាំង២រូប និងបានប្តេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធចាំបាច់នានា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម