សន្តិសុខសង្គម
អ្នកលក់ដូរ តាមបណ្ដោយផ្លូវ ១៣៤ និងមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ស្នើអាជ្ញាធរពន្យាពេលរុះរើចេញ
ក្រុមអ្នកលក់ដូរតាមរទះ នៅមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងតាមបណ្ដាយផ្លូវលេខ ១៣៤ ស្នើសុំដល់អាជ្ញាធរខណ្ឌ៧មករា ទុកពេលឱ្យពួកគាត់បានរុះរើចេញយ៉ាងតិចណាស់ត្រឹម ១សប្ដាហ៍ ខណៈពេលអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់ដោយណែនាំឱ្យអ្នកលក់ទាំងអស់ ដែលយកចិញ្ចឹមផ្លូវជាអាជីវកម្ម ត្រូវប្រញាប់រុះរើចេញជាបន្ទាន់ ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃ តែប៉ុណ្ណោះ។

អ្នកស្រី ប៉ី ប៉ី ម្ចាស់តូបលក់កាហ្វេហ្វីន ម្ដុំផ្លូវ១៣៤ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី មិនបដិសេធនឹងការចុះរៀបចំសណ្ដាប់ធ្នាប់របស់អាជ្ញាធរ នោះឡើយ ប៉ុន្ដែ អ្នកស្រី ស្នើសុំអាជ្ញាធរទុកពេលសម្រាប់ការរុះរើចេញយ៉ាងតិច ១សប្ដាហ៍ និងសូមឱ្យអាជ្ញាធរអនុវត្តការងារប្រកបដោយតម្លាភាព ស្មើភាពគ្នាទាំងអស់សម្រាប់អ្នកលក់ដូរទាំងអស់ នៅត្រង់ចំណុចផ្លូវ១៣៤ និងមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះ ផ្ទាល់តែម្ដង។

អ្នកស្រី បន្ថែមថា អ្នកស្រី បានបើកតូបលក់កាហ្វេនៅទីនេះ ជាង១៥ឆ្នាំមកហើយ អ្នកស្រី ទទួលស្គាល់ផ្លូវម្ដុំមន្ទីរពេទ្យនេះ មានលក្ខណៈចង្អៀត និងមានការកកស្ទះ យ៉ាងពិតប្រាកដមែន តែប្រសិនបើគ្មានជម្រើសទើប អ្នកស្រី នៅតែបន្តលក់ដូរនៅទីនេះ ម្យ៉ាងក៏ដោយសារ អ្នកស្រី មានអតិថិជនដែលមកជួយទិញកាហ្វេក៏ច្រើនផងនោះ ទើបអ្នកស្រី មិនដាច់ចិត្តរុះរើចេញ ពីកន្លែងនេះ។

ចំណែក អ្នកលក់ចេកអាំង តាមរទះម្នាក់ សុំមិនបញ្ចេញឈ្មោះក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាដែរថា លោកក៏មិនបដិសេធនឹងការចុះរៀបចំសណ្ដាប់ធ្នាប់របស់អាជ្ញាធរដែរ ប៉ុន្ដែសូមអាជ្ញាធរចុះអនុវត្តការងាររបស់ខ្លួន ឱ្យស្មើភាពគ្នា រវាងអ្នកលក់ដូរ នៅទីនេះផង។
អ្នកលក់ដូររូបនេះ អះអាងទៀតថា ប្រសិនបើអាជ្ញាធរឱ្យរុះរើចេញ ត្រូវតែរុះរើចេញទាំងអស់គ្នា មិនមែនចេញតែអ្នកលក់ដូរតាមរទះ តែអ្នកលក់ផ្សេងទៀតនៅតែបន្តលក់ដូរបានធម្មតានោះទេ។

យ៉ាងណា អ្នកលក់ដូរម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះដូចគ្នា ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ក្នុងនាមលោកជាអាជីវករលក់ដូរបន្ដិចបន្ដួច សូមស្នើសុំដល់អាជ្ញាធរ មេត្តាពិចារណាឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងឱ្យរុះរើចេញ សូមទុកពេលឱ្យអ្នកលក់ទាំងអស់ បានត្រៀមលក្ខណៈ និងស្វែងរកកន្លែងលក់ថ្មី បានសិន។
លោក បន្ថែមថា ការលក់ដូរនៅមុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនេះ លោក និងគ្រួសារ បានលក់ដូរជាង ៣ជំនាន់ មកហើយ ប្រសិនបើ អាជ្ញាធរ ឱ្យរុះរើចេញទុករយៈពេលតែ ៣ថ្ងៃ តើឱ្យលោកទៅរកកន្លែងណាលក់បានភ្លាមៗនោះ?

គូរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែកុម្ភៈ កន្លងទៅនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ១៣៤ ចំណុច មុខមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដោយធ្វើកិច្ចសន្យាទុក្ខរយៈពេល៣ថ្ងៃឱ្យក្រុមអាជីវករលក់ដូរ ដែលរំលោភលើចិញ្ចើមផ្លូវរុះរើចេញដោយខ្លួនឯង បើពុំដូច្នេះទេ អាជ្ញាធរ និងចុះចាត់វិធានការរដ្ឋបាល៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


