ព័ត៌មានអន្ដរជាតិ
Forbes រកឃើញថា ទ្រព្យសម្បត្តិមហាសេដ្ឋីម៉ាឡេស៊ី៥រូប ធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០២៤
មហាសេដ្ឋីទាំងប្រាំនៅក្នុងប្រទេសម៉ាឡេស៊ី ដែលអាជីវកម្មមានចាប់ពីអចលនទ្រព្យរហូតដល់សេវាកម្មប្រេង បានឃើញទ្រព្យសម្បត្តិសរុបរបស់ពួកគេធ្លាក់ចុះចំនួន ១.៦ ពាន់លានដុល្លារនៅឆ្នាំ២០២៤ នេះបើយោងតាមទស្សនាវដ្តី Forbes បានចេញផ្សាយនាប៉ុន្មានថ្ងៃមុន។
មហាសេដ្ឋីទាំងប្រាំរូប ដែលមានខាត់បង់ច្រើននៅឆ្នាំ២០២៤មានដូចជា៖
១ លោក Robert Kuok ស្ថាបនិកនៃសណ្ឋាគារ Shangri-La

មហាសេដ្ឋីម៉ាឡេស៊ីរូបនេះមានអាយុ១០០ឆ្នាំ និងនៅតែជាអ្នកមានបំផុតនៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិសុទ្ធ ១១ ពាន់លានដុល្លារដោយរកឃើញថាធ្លាក់ចុះ ៦.៧% ធៀបនឹងឆ្នាំមុន។ លោក Robert Kuok បានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ ១៩៤៩ ជំនួញអង្ករ ស្ករ និងស្រូវសាលី។ ពីរទសវត្សរ៍ក្រោយមក គាត់បានបង្កើតសង្វាក់សណ្ឋាគារ និងរមណីយដ្ឋាន Shangri-La ក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុនរបស់លោក Kuok Group មានចំណាប់អារម្មណ៍លើសណ្ឋាគារ អចលនទ្រព្យ និងទំនិញ។
ដោយឡែក ជីវិតបច្ចុប្បន្នរបស់គាត់មានកូន៨នាក់ ម្នាក់ក្នុងចំណោមពួកគេ គឺលោក Kuok Khoon Hua ជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យហុងកុង Kerry Properties ។
២ លោក Quek Leng Chan សហស្ថាបនិកក្រុមហ៊ុនហិរញ្ញវត្ថុ Hong Leong Group

លោក Quek Leng Chan មានអាយុ ៨២ ឆ្នាំ គាត់គឺជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Hong Leong Co. ដែលមានចំណាប់អារម្មណ៍លើផ្នែកហិរញ្ញវត្ថុ អាហារ និងអចលនទ្រព្យ។ នៅឆ្នាំ២០២៤នេះ ទ្រព្យសម្បត្តិរបស់គាត់ បានធ្លាក់ចុះ ២% ដល់ ៩.៩ ពាន់លានដុល្លារ។ លោក Quek បានបណ្តុះបណ្តាលជាមេធាវីនៅចក្រភពអង់គ្លេស គាត់បានទទួលមរតកផ្នែកនៃទ្រព្យសម្បត្តិរបស់គាត់ពីឪពុក ហើយបានបង្កើតក្រុមហ៊ុន Hong Leong Group ជាក្រុមហ៊ុនពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ១៩៦៣ មកម៉្លេះ ។
ចំណែកឯបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Kwek Leng Beng ក៏ជាមហាសេដ្ឋី និងជាប្រធានក្រុមហ៊ុន Hong Leong Group នៅប្រទេសសិង្ហបុរីផងដែរ។
៣ លោក Ananda Krishnan ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនសេវាកម្មប្រេង Bumi Armada

លោក Ananda Krishnan មានអាយុ ៨២ ឆ្នាំ បានបញ្ចប់ការសិក្សាពីសាលា Harvard Business School ហើយមានភាគហ៊ុននៅក្នុងក្រុមទូរគមនាគមន៍ Maxis ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Astro Malaysia Holdings និងអ្នកផ្តល់សេវាអណ្តូងប្រេង Bumi Armada ។
សេដ្ឋីម៉ាឡេស៊ីរូបនេះមានទ្រព្យសម្បត្តិសុទ្ធចំនួន ១១.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤ ប៉ុន្តែវាបានធ្លាក់ចុះដល់ ៥.២ពាន់លានដុល្លារក្នុងឆ្នាំនេះ។ ក្រុមហ៊ុនទូរគមនាគមន៍ឥណ្ឌារបស់គាត់ឈ្មោះ Aircel ដែលបានវិនិយោគប្រមាណ ៧ ពាន់លានដុល្លារ បានដាក់ពាក្យសុំការការពារក្ស័យធនក្នុងឆ្នាំ ២០១៨ ។
៤ លោក Koon Poh Keong ស្ថាបនិកផលិតអាលុយមីញ៉ូម Press Metal

លោក Koon Poh Keong អាយុ ៦២ ឆ្នាំ សូម្បីតែទ្រព្យសម្បត្តិរបស់គាត់ក៏បានធ្លាក់ចុះ ១០% ដល់ ៣៦ ពាន់លានដុល្លារមិនខុសពីអ្នកខាងលើប៉ុន្មានដែរ។ លោកបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក ហើយបានត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ នៅពេលដែលប្រទេសនេះស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ ក្រោយមក បានចាប់ផ្តើមក្រុមហ៊ុនផលិតអាលុយមីញ៉ូមជាមួយបងប្អូនបួននាក់របស់លោក។
បច្ចុប្បន្ននេះ លោកគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាលុយមីញ៉ូម Press Metal ខណៈដែលបងប្រុសឈ្មោះ Poh Ming គឺជាអនុប្រធានប្រតិបត្តិ។ Press Metal គឺជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមរួមបញ្ចូលគ្នាដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។
៥ លោក Lee Yeow Chor នាយកប្រតិបត្តិក្រុមហ៊ុនប្រេងដូង IOI

លោក Lee Yeow Chor មានអាយុ៥៧ឆ្នាំបាន ទទួលមរតកភាគហ៊ុននៅក្នុងសាជីវកម្ម IOI ដែលជាចក្រភពប្រេងដូង និងអចលនទ្រព្យដែលបង្កើតឡើងដោយឪពុកបង្កើត។ លោកគឺជានាយកគ្រប់គ្រង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ គាត់មានសញ្ញាប័ត្រច្បាប់ពីចក្រភពអង់គ្លេស ហើយឥឡូវនេះដំណើរការក្រុមជាមួយបងប្រុសរបស់គាត់។
យ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិរបស់គាត់ក៏បានធ្លាក់ចុះដូចគ្នា ប៉ុន្តែចំនួនតួលេខពិតប្រាកដមិនត្រូវបានដឹងនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីតៃវ៉ាន់វ័យ ៦២ឆ្នាំ ប្តឹងតារាម៉ូដែលមួយរូប ដែលលោកខំចំណាយប្រាក់លើនាងរាប់សិបលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


