ជីវិតកម្សាន្ដ
សាលាមធ្យមវិចិត្រសិល្បៈ ប្រកាសរៀបចំការសម្ដែងទស្សនីយភាពគ្រប់ទម្រង់ និងពិព័រណ៍ស្នាដៃសិល្បៈ
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងនេះ សាលាមធ្យមវិចិត្រសិល្បៈបានប្រកាសពីការរៀបចំការសម្តែងសិល្ប: ទស្សនីយភាពជាច្រើនទម្រង់ និងការតាំងពិពរណ៍ស្នាដៃសិល្បៈរយ:ពេល ពីរថ្ងៃនៅដើមខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

សាលាមធ្យមវិចិត្រសិល្បៈបានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ពីលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈ វប្បធម៌ ដល់សាធារណៈជនទូទៅក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ-អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។
យ៉ាងណាមិញ នៅក្នុងកម្មវិធីនេះ ក៏មានការតាំងពិពរណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្សក៏ដូចជាសិល្បករ-សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈព្រមទាំងមានការប្រគំតន្ត្រីទាំងបុរាណ និងសម័យជាដើម។

ចំពោះការរៀបចំការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ និងពិពរណ៍ស្នាដៃសិល្បៈនេះក៏ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ(ការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ (រូបី និងអរូបី) គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប)។ កម្មវិធីនេះប្រព្រឹត្តទៅបាន គឺដោយមានការអញ្ជើញចូលរួមពីសាធារណៈជន ទស្សនិកជន សប្បុរសជនពីគ្រប់ទិសទី ។
សូមញ្ជាក់ថា កម្មវិធីនេះនិងរៀបចំធ្វើឡើងនៅសាលាមធ្យមវិចិត្រសិល្ប:(បឹងបាយ៉ាប) ចាប់ពីថ្ងៃទី១-២ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ៨ព្រឹក ដល់ ម៉ោង ៨យប់ នឹងអាចចូលទស្សនាដោយសេរី។ ក្នុងនោះដែរក៏មានការលេងល្បែងប្រជាប្រិយខ្មែរ និងការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរជាមួយនឹងការប្រគតន្រ្តីរាំលេងកម្សាន្តជួបតារាចម្រៀង និងតារាកំប្លែងល្បីៗទៀតផង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


