សន្តិសុខសង្គម
លោកអាចារ្យធំ ចូលបំភ្លឺនៅតុលាការខេត្តសៀមរាប ពាក់ព័ន្ធបណ្ដឹងរបស់ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម
នៅរសៀលថ្ងៃទី១៣ ខែមីនានេះ លោកអាចារ្យធំ បានចូលខ្លួនទៅបំភ្លឺនៅតុលាការខេត្តសៀមរាប ពាក់ព័ន្ធនឹងបណ្ដឹងរបស់ឧកញ៉ា ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។
លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅលោក ស្រាន់ សុខរុំ ហៅ អាចារ្យធំ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ក្រុម៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឱ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប (បន្ទប់លេខ “ក៧”) នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរសៀល ដើម្បីមកបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ឈ្មោះ ហេង ឡុង ពីបទ ញុះញង់ឲ្យមានការរើសអើង បរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
អត្ថបទ៖ កុសល




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


