ព័ត៌មានជាតិ
តុលាការចេញដីកាបញ្ជាឱ្យឃាត់ខ្លួន អ្នករកស៊ីដីធ្លីល្បីម្នាក់នៅខេត្តសៀមរាប
កម្លាំងអាវុធហត្ថផ្ទៃប្រទេស កាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤ កន្លងទៅនេះ សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តសៀមរាប បានឡោមពទ្ធ័ផ្ទះរបស់លោកស្រី លី អ៊ុអេង ដើម្បីចាប់ខ្លួន ទៅតាមអំណាចដីកា របស់តុលាការខេត្តសៀមរាប។

ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៣៤ចខស/ឌចុះថ្ងៃទី៧ខែសីហាឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោក ហេង លៀងគ្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបបង្ហាញថា បានឃើញ មាត្រា ១៩៥ និងមាត្រាពាក់ព័ន្ធ នៃក្រមនីតិវិធីព្រហ្មទណ្ឌ៖-បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៨០ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ -បានឃើញ សំណុំរឿងស៊ើបសួរលេខ ២៧៤ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤-បានឃើញដីកាបញ្ជូនឱ្យឆ្លើយលេខ ៤៦៧០ ពស. ព្រះស/ឧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ និង មតិយោបល់របស់តំណាងអយ្យការ ពាក់ព័ន្ធនឹងជនត្រូវចោទ៖ឈ្មោះ លី អ៊ុអេង ភេទស្រី កើតថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ននៅបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប (គេចខ្លួន)។
ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ ប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងខែកុម្ភៈ រហូតដល់ខែតុលា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌមានចែង និងកំណត់ឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៦៣០នៃក្រមព្រហ្មទណ្ឌ ។

យល់ឃើញថា៖- ជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទមជ្ឈិមដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ- យោងលិខិតលេខ ១៣៩/០២៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ស្ដីពីការអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន បានបញ្ជាក់ថា កម្លាំងជំនាញបានចុះដល់លំនៅដ្ឋានជនត្រូវចោទ តែរកពុំឃើញ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញទៅតាមនីតិវិធីច្បាប់ គប្បីចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ លី អ៊ុអេង មកបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ដើម្បី ចាត់ការបន្តតាមនីតិវិធី។
ហេតុដូច្នេះសម្រេច១. បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួន ឈ្មោះ លី អ៊ុអេង ភេទស្រី កើតថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៧២ ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន និងបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ ចៅក្រមស៊ើបសួរ ក្នុងរយៈពេលយ៉ាងខ្លីបំផុត ប្រសិនបើស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ ។

ប៉ុន្តែការឡោមពទ្ធ័ជាច្រើនម៉ោងនាថ្ងៃទី១៩ ខែសីហា ២០២៤នោះ នៅមិនទាន់ចាប់ខ្លួននៅឡើយទេ ដោយកម្លាំងអាវុធហត្ថខាងលើ នាំគ្នាឡើងឡានចាកចេញ ដោយមិនមាននណាដឹងពីមូលហេតុ ដោយបានបន្សល់ទុកភាពងឿងឆ្ងល់៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


