ជីវិតកម្សាន្ដ
គ្រុឌ ផលិតស្រាបៀរគ្រុឌទឹកពណ៌បៃតងដ៏ពិសេស និងមានចំនួនកំណត់ សម្រាប់ចូលរួមប្រារព្ធទិវា Saint Patrick’s
ទិវា Saint Patrick’s ត្រូវបានប្រារព្ធឡើងក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសជាមួយប្រជាជនអៀរឡង់ ដែលតែងប្រារព្ធឡើងជារៀងរាល់ថ្ងៃទី ១៧ ខែមីនា ដោយមានការរៀបចំជាកម្មវិធីជួបជុំសប្បាយៗ ញ៉ាំម្ហូបអាហារឆ្ងាញ់ៗ ស្តាប់តន្ត្រីពីរោះៗ និងការទទួលទានស្រាបៀរ ហើយចែករំលែកពេលវេលាល្អជាមួយមិត្តភ័ក្ដិ គ្រួសារ និងមនុស្សជាទីស្រលាញ់។

លក្ខណៈពិសេស នៃទិវា Saint Patrick’s គឺអ្នកចូលរួមទាំងអស់ស្លៀកសម្លៀកបំពាក់ពណ៌បៃតង ដើម្បីចូលរួមអបអរសាទរប្រារព្ធថ្ងៃពិសេសនេះ ដោយពួកគាត់ជឿជាក់ថា ពណ៌បៃតងតំណាងឲ្យធម្មជាតិ មានសន្តិភាព មានសុភមង្គល ភាពរីកចម្រើនរុងរឿង មានលាភសំណាង ព្រមទាំងទទួលបានភាពរីករាយស្រស់បំព្រងក្នុងជីវិត ដែលដូចគ្នាទាំងទស្សនៈយល់ឃើញ ក៏ដូចជាពណ៌ប្រ៊េនស្រាបៀរ គ្រុឌ និងស្រាបៀរ គ្រុឌ ឡៃ ដែលមានពណ៌បៃតងជាពណ៌គោលក្នុងការរចនាម៉ាកសញ្ញារបស់ខ្លួន។ អ្វីដែលពិសេសមិនធ្លាប់មានគឺ គ្រុឌ ផលិតជាស្រាបៀរគ្រុឌដែលមានទឹកពណ៌បៃតង ផលិតឡើងមានចំនួនកំណត់ សម្រាប់ចូលរួមអបអរសាទរទិវា Saint Patrick’s ដែលនេះនឹងនាំយកនូវបទពិសោធថ្មី ហើយប្លែកជូនអតិថិជនរបស់យើង។
ជាមួយនឹងរសជាតិនៅតែឈ្ងុយឆ្ងាញ់ដូចដើម មានគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ស្រាបៀរ គ្រុឌ ពណ៌បៃតង នឹងនាំយកជូនអតិថិជនរបស់យើងជាមួយកម្មវិធីដ៏ពិសេស គឺ កម្មវិធី “Krud Saint Patricks Party” នៅតាមផាប់ និងក្លឹបកម្សាន្តល្បីៗមួយចំនួនដូចជា Traino – Pabu, Kaja V2.0, St Kowloon, The Waters, Ai Pub, Amber Outdoor, The Kombang , The Woods, Midnight Premier Club ដោយមានវត្តមានចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជា អ្នកនាង មាស សុខសោភា ពូឃ្លាំង លោកនីកូ កញ្ញារ៉ាប៊ី លោកហ្សូណូ លោកហេង ពិទូ ក្រុម Nevrmind នៅថ្ងៃទី ១៦, ១៧ ខែមីនា ឆ្នាំ២០២៤។

កុំភ្លេចមកទទួលយកបទពិសោធថ្មី នៃការប្រារព្ធទិវា Saint Patrick’s នៅតាមទីតាំងផាប់ ឬក្លឹបកម្សាន្តណាមួយ ហើយបន្តចែករំលែកពេលវេលាល្អជាមួយស្រាបៀរ គ្រុឌ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


