Connect with us

សេដ្ឋកិច្ច

ថៃ ព្រមាន ឈប់នាំចូលពោត ពីប្រទេសជិតខាងណា ដែលមិនគ្រប់គ្រង ភ្លើងឆេះព្រៃ

បានផុស

នៅ

តាមការចុះផ្សាយរបស់ Thai PBS កាលពីថ្ងៃសៅរ៍ទី១៦ខែមីនា លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានព្រមានថា ថៃ ប្រហែលជាត្រូវចាត់វិធានការតឹងតែងនិងហាមឃាត់ការនាំចូលពោតពីអ្នកជិតខាងនៅឆ្នាំក្រោយហើយ ប្រសិនប្រទេសទាំងនោះ មិនព្រមគ្រ​ប់គ្រងការដុតកាកសំណល់កសិកម្មនិងព្រៃឈើ ដែលរួមចំណែកដល់ការបំពុលខ្យល់ឆ្លងដែន។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ Bloomberg)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកលោកក៏ធ្លាប់ព្រមានដែរថា ថៃ អាចនឹងយកពន្ធនាំចូលពោតពីប្រទេសជិតខាង ប្រសិនបើពួកគេមិនគ្រប់គ្រងការបំពុលបរិយាកាស ប៉ុន្តែការព្រមាននោះគ្មានអ្នកអើពើឡើយ ហេតុដូច្នេះហើយ ទើបធ្វើឲ្យលោកពិចារណាចាត់វិធានការតឹងរ៉ឹង ដោយហាមការនាំចូលពោតដាច់ខាតតែម្តង។

ដោយសិក្សាពីមូលហេតុនៃកំហាប់ភាគល្អិត PM2.5, លោក សេដ្ឋា គូសបញ្ជាក់ថា បញ្ហានៅក្នុងប្រទេសថៃ ភាគច្រើនគឺបណ្តាលមកពីផ្សែងអ័ព្ទឆ្លងដែន បន្ទាប់មកគឺភ្លើងឆេះព្រៃក្នុងស្រុក និងការដុតកាកសំណល់កសិកម្ម។ PM2.5 គឺជាបញ្ហាសេដ្ឋកិច្ច ហើយវាគួរតែត្រូវបានដោះស្រាយជាមួយនឹងការច្នៃប្រតិដ្ឋថ្មី។ បើ​គ្មាន​វិធានការ​សម្រេច​ទេ គឺ​មិន​អាច​សម្រួល ឬ​បញ្ឈប់​បញ្ហា​ផ្សែង​ឆ្លង​ដែន​បាន​ឡើយ។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (រូបថត៖ PBS)

លើសពីនេះ លោកប្រកាសថា រដ្ឋាភិបាល​មិន​អត់​ឱន​ចំពោះ​ការ​ដុត​ព្រៃ​ទេ ហើយ​បើពលរដ្ឋរូបណា ចាប់អ្នកដុតព្រៃបាន នឹងទទួលប្រាក់​រង្វាន់ ១០ ០០០ បាត។

ការព្រមានរបស់លោក សេដ្ឋា កើតឡើងមួយថ្ងៃ បន្ទាប់ពី ឈៀងម៉ៃ ឡើងឈរលេខ១ ក្លាយជាទីក្រុងមានកម្រិតខ្យល់ពុល (AQI) ខ្លាំងជាងគេបំផុតលើពិភពលោក។

(រូបថត៖ AFP)

យោងតាមគេហទំព័រសន្ទស្សន៍គុណភាពខ្យល់ IQAir, កម្រិត AQI នៅឈៀងម៉ៃបានឈានដល់លេខ២០០ បន្ទាប់មកគឺទីក្រុង តាស្កិន នៃប្រទេសអូសបេគីស្ថាន ឈានដល់លេខ១៩៣ និងទីក្រុង ឡាហ័រ នៃប្រទេសប៉ាគីស្ថាន ឈានដល់លេខ១៥៤។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងឡើយដែល ឈៀងម៉ៃ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលអាក្រក់បំផុតលើពិភពលោក ពោលគឺកាលពីឆ្នាំមុន ទីក្រុងនេះក៏ទទួលចំណាត់ថ្នាក់លេខមួយដែរ។

(រូបថត៖ AFP)

នៅពេលនោះ ​សាធារណជន​ ត្រូវ​បាន​ណែនាំ​ដល់ឲ្យ​តាមដាន​សុខភាពរបស់​ខ្លួន ក៏ដូចជា​កាត់បន្ថយ​សកម្មភាព​ខាងក្រៅផងដែរ ប្រសិនបើ​ពួកគេ​ពិបាក​ដកដង្ហើម ក្រហាយ​ភ្នែក ឬ​ក្អក​។

ការិយាល័យគ្រប់គ្រងគុណភាពខ្យល់និងសំឡេង នៃនាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ប្រទេសថៃ និយាយថា បុគ្គលដែលមានហានិភ័យ គួរតែចៀសវាងការហាត់ប្រាណខ្លាំង ជាពិសេសនៅខាងក្រៅ ហើយត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅៗ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឈៀងម៉ៃ ឡើងឈរលេខ១ ម្តងទៀត ជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ វិនាទី មុន

អ្នកនាំពាក្យរំពឹងថានឹងមានពលករខ្មែរ៤០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញរយៈពេល៥ថ្ងៃនេះ

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ថ្ងៃទី២៧ ក្រោមកិច្ចសហការរវាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម,  ឯកឧត្តម មាន ចាន់យ៉ាដា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រៀបចំផ្គត់ផ្គង់ការហូបចុកជូនប្រជាពលរដ្ឋភៀសសឹកជាង ៥ពាន់គ្រួសារ និងជាង ៣ម៉ឺននាក់នៅខេត្តឧត្តរមានជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម