ព័ត៌មានអន្ដរជាតិ
ឈៀងម៉ៃ ឡើងឈរលេខ១ ម្តងទៀត ជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើពិភពលោក
សារព័ត៌មាន Thai PBS ផ្សាយថា ឈៀងម៉ៃ បានក្លាយជាទីក្រុងមានកម្រិតខ្យល់ពុល (AQI) ខ្លាំងជាងគេបំផុតលើពិភពលោក នៅថ្ងៃសុក្រទី១៥ខែមីនា។

យោងតាមគេហទំព័រសន្ទស្សន៍គុណភាពខ្យល់ IQAir, កម្រិត AQI នៅឈៀងម៉ៃបានឈានដល់លេខ២០០ បន្ទាប់មកគឺទីក្រុង តាស្កិន នៃប្រទេសអូសបេគីស្ថាន ឈានដល់លេខ១៩៣ និងទីក្រុង ឡាហ័រ នៃប្រទេសប៉ាគីស្ថាន ឈានដល់លេខ១៥៤។
នៅថ្ងៃដដែលនោះ នាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ប្រទេសថៃ បានរាយការណ៍ថា កំហាប់ភាគល្អិត PM2.5 នៅក្នុងខេត្តក្រុងភាគខាងជើងចំនួន៨ បានឈានដល់កម្រិតពណ៌ក្រហមដ៏គ្រោះថ្នាក់ ជាពិសេសនៅឈៀងម៉ៃ ដែលកម្រិតបានឈានដល់ ១៣០.៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងឡើយដែល ឈៀងម៉ៃ ជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលអាក្រក់បំផុតលើពិភពលោក ពោលគឺកាលពីឆ្នាំមុន ទីក្រុងនេះក៏ទទួលចំណាត់ថ្នាក់លេខមួយដែរ។
នៅពេលនោះ សាធារណជន ត្រូវបានណែនាំដល់ឲ្យតាមដានសុខភាពរបស់ខ្លួន ក៏ដូចជាកាត់បន្ថយសកម្មភាពខាងក្រៅផងដែរ ប្រសិនបើពួកគេពិបាកដកដង្ហើម ក្រហាយភ្នែក ឬក្អក។
ការិយាល័យគ្រប់គ្រងគុណភាពខ្យល់និងសំឡេង នៃនាយកដ្ឋានគ្រប់គ្រងការបំពុលរបស់ប្រទេសថៃ និយាយថា បុគ្គលដែលមានហានិភ័យ គួរតែចៀសវាងការហាត់ប្រាណខ្លាំង ជាពិសេសនៅខាងក្រៅ ហើយត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើរោគសញ្ញាកាន់តែអាក្រក់ទៅៗ។

លើសពីនេះ ជំងឺផ្លូវដង្ហើម និងអាឡ័កស៊ីដែលបណ្តាលមកពីការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ នៅឈៀងម៉ៃ ក៏បណ្តាលឲ្យមនុស្សចំនួន១២៦៧១នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញព្រមានថា ចំនួនពិតប្រាកដគឺខ្ពស់ជាងសេចក្តីរាយការណ៍ទៅទៀត ព្រោះអ្នកជំងឺជាច្រើនមិនអាចចូលព្យាបាលបាន ដោយសារមន្ទីរពេទ្យផ្ទុកមនុស្សច្រើនលើសកម្រិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឈៀងម៉ៃ ជាប់ឈ្មោះជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើលោក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


