ជីវិតកម្សាន្ដ
ខេមរៈ សិរីមន្ត ខកចិត្តបុគ្គលម្នាក់រិះគន់បទ«អូនរាំអែន» ខណៈថៃគាំទ្រពេញប្រទេស
កំពូលតារាចម្រៀងងារជាឧកញ៉ាលោក ខេមរៈ សិរីមន្ត បានបង្ហាញការខកចិត្តជាខ្លាំងបន្ទាប់ពីថ្មីៗនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់បានធ្វើការរិះគន់ចំពោះបទចម្រៀងមានចំណងជើងថា «អូនរាំអែន» ខណៈដែលនៅក្នុងប្រទេសថៃកំពុងមានការគាំទ្រយ៉ាងច្រើនកុះករ។

គេកត់សម្គាល់ថា តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបញ្ចេញខ្លឹមសារនៅលើបណ្តាញសង្គមរបស់ខ្លួនថា “បើខ្ញុំចេញបទកន្ទ្រឹមឆាប់ៗនេះ បងប្អូនគាំទ្រទេឆ្នាំនឹងសប្បាយខ្លាំងផ្ទុះហើយ”។ ភ្លាមៗនៃការផុសនេះស្រាប់តែម្ចាស់គណនីឈ្មោះ «ពន្លឺនៃក្តីសង្ឃឹម ពន្លឺនៃក្តីសង្ឃឹម» បានបញ្ចេញមតិថា “ចេញអី ចេញទៅ តែកុំចេញបទថៃឭហើយខ្មាសគេណាស់មិនហ៊ានចាក់ស្តាប់ទេ”។
ឆ្លើយតបការរិះគន់នេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងថា “ថៃកំពុងស្តាប់បទ «អូនរាំអែន »របស់បងពេញប្រទេសថៃ គេពេញចិត្ត ពេញថ្លើម នឹងសំឡេងរបស់បង តើប្អូនមិនមានមោទនភាពអីបន្តិចសោះមែន? ដែលបងខំប្រឹងប្រែងរហូតដល់ជនជាតិថៃគេព្រមស្តាប់សំឡេងបងជាជនជាតិខ្មែរនេះ“។

តារាចម្រៀងល្បីឈ្មោះលោកឧកញ៉ា ខេមរៈ សិរីមន្ត បាននិយាយបន្ថែមទៀតថា សូមប្អូនផ្តល់នៅយុត្តិធម៌ដល់បងផង កន្លងមកសិល្បៈក៏ផ្សេងៗគេសហការជាមួយថៃគេបានការសរសើរថា លើកមុខមាត់ជាតិតែបងវិញទទួលបានការមិនឲ្យតម្លៃពីប្អូនទៅវិញតើយុត្តិធម៌ទេសម្រាប់ករប្រឹងប្រែងរបស់បង?៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន