ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព។ ការលើកឡើងនេះ នៅពេលដែលឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គលំទង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤នេះ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដោយចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតគណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរ។ ឯកឧត្តម បានបន្តថា «លទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ច្បាស់ថា ប្រជាជនផ្តល់ជំនឿទុកចិត្ត និងមានភាពកក់ក្តៅជាមួយគណបក្សប្រជាជនកម្ពុជា»។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក៏ជាការការពារអ្វីដែលជាអត្ថប្រយោជន៍របស់ប្រជាជន ដែលសុទ្ធសឹងតែកើតចេញពីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានា និងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ដូច្នេះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការបោះឆ្នោតការពារផលប្រយោជន៍របស់ប្រជាជន។

ជាចុងបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលនៅតែបន្តផ្ដល់ជំនឿទុកចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា អាចបង្កើតសមិទ្ធផលនានា ជាក់ស្តែង គឺដូចអ្វីដែលបានដាក់សម្ពោធនៅថ្ងៃនេះ ដូច្នេះដែរ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


