ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា បានឡើងកម្តៅឈានដល់កម្រិតថ្មីមួយទៀត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មេបញ្ជាការកងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់ក្រោមដៃអ៊ីស្រាអែល។

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim, លោកមេទ័ព Mohammad Reza Zahedi ត្រូវបានសម្លាប់ ក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែល លើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុង ដាម៉ាស នៃប្រទេសស៊ីរី កាលពីថ្ងៃចន្ទទី១ខែមេសា។ ក្រៅពីលោក Zahedi, មេបញ្ជាការរងឈ្មោះ Mohammad Hadi Haji Rahimi ក៏ត្រូវបានសម្លាប់ផងដែរ។
លោក Zahedi គឺជាមន្ត្រីជាន់ខ្ពស់ IRGC ដែលបម្រើការជាបេសកជនអ៊ីរ៉ង់ បញ្ជាកងកម្លាំង Quds នៅក្នុងប្រទេសលីបង់និងស៊ីរី។ គាត់បានដឹកនាំផ្នែកចារកម្មក្នុងតំបន់របស់ IRCG ព្រមទាំងកងកម្លាំងជើងគោកនិងអាកាស។ លើសពីនេះ គាត់ក៏បានចូលរួមក្នុងការរៀបចំផែនការប្រតិបត្តិការភេរវជនក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

លោក Zahedi មិនត្រឹមតែជាឥស្សរជនយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងមានបទពិសោធន៍ និងជំនាញខ្ពស់ទៀតផង។ គាត់បានបញ្ជា IRGC កំឡុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយកាន់តំណែងជាន់ខ្ពស់ជាច្រើននៅក្នុងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ គាត់គឺជាឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតដែលត្រូវបានសម្លាប់ចាប់តាំងពីការស្លាប់របស់លោក Qasem Soleimani។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីរី (SANA) បានឲ្យដឹងថា ការវាយប្រហារនេះ បានបំផ្លាញអគារមួយនៅជាប់នឹងស្ថានទូតអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងតិច១១នាក់ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ អះអាងថា អគារនេះគឺជាស្ថានកុងស៊ុលអ៊ីរ៉ង់ និងជាលំនៅដ្ឋានរបស់ឯកអគ្គរដ្ឋទូត។

ចំណែក បើយោងតាម Reuters ឯណោះវិញ, ស្ថានកុងស៊ុល ត្រូវបានកម្ទេចក្នុងការវាយប្រហារដែលគេជឿថា ច្បាស់ជាបង្កឲ្យភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ជាពិសេសរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល ឡើងកម្តៅឈានដល់កម្រិតកំពូលជាក់ជាមិនខានឡើយ។
ភ្លាមៗក្រោយកើតហេតុ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានទាក់ទងទៅសមភាគីស៊ីរីដោយព្រមានថា ទីក្រុងតេហេរ៉ង់ នឹងឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះរឿងនេះ ហើយអ៊ីរ៉ង់ នឹងមានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល មិនធ្វើអត្ថាធិប្បាយអ្វីទេលើការវាយប្រហារ ខណៈទីក្រុងដាម៉ាស បានបរិហារថ្កោលទោសថា ជាការរំលោភលើដែនអធិបតេយ្យរបស់ខ្លួន។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី ប្រឆាំងទាំងកងជីវពល ហេសបូឡា លីបង់ និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដោយសារពួកគេគាំទ្រក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបើកយុទ្ធនាការសម្លាប់មនុស្សយ៉ាងឃោរឃៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហេសបូឡា ប្រាប់ អ៊ីរ៉ង់ ថា ត្រឹម អ៊ីស្រាអែល ខ្លួនច្បាំងតែម្នាក់ឯងក៏បាន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


