Connect with us

ជីវិតកម្សាន្ដ

ករុណា ពេជ្រ ហួសចិត្តអ្នក Troll សើចចំអក សេះសមុទ្រ បាញ់ទឹក នៅខេត្តកំពត

បានផុស

នៅ

តារា​ចម្រៀង​លោក ករុណា ពេជ្រ បាន​បង្ហាញ​ការ​ហួស​ចិត្ត​ជា​ខ្លាំង​បន្ទាប់​ពីមាន​ការចែក​រំលែក​វែកញែក​ដោយ​មានអ្នកខ្លះ​បានរិះ​គន់ ឬtrollសើច​ចំអក​ឡកឡឺយ​រូប​សេះ​សមុទ្រ​បាញ់​ទឹក​ដែល​កំពុង​រំលច​សម្រស់​យ៉ាង​ស្រស់​ស្អាត​នៅទឹក​ដី​​ខេត្ត​កំពត ជា​​ទី​ចាប់​អារម្មណ៍​សម្រាប់​មហាជន និង​ភ្ញៀវ​ទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់ ក្រោយ​មាន​ការ​បង្ហោះ​ចែក​រំលែក​នូវ​រូប​ភាព​សេះ​សមុទ្រ​បាញ់​ទឹក​នៅ​ឯឆ្នេរ​សមុទ្រ​ខេត្ត​កំពត​នោះ​គេ​សង្កេត​ឃើញ​ទស្សនិកជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ធំ​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ និង​កោតសរសើរ​គ្រប់​គ្នា​ចំពោះ​សមិទ្ធផលថ្មីមួយ​នេះ តែផ្ទុយគ្នា​នោះ​ក៏​មានបុគ្គល​មួយ​ចំនួន​តូច​បាន​រិះគន់​លក្ខណៈ​សើច​ចំអក​ឡកឡឺយ​ផងដែរ។

ដោយឡែក​តារា​ប្រុសលោក ករុណា ពេជ្រ ក៏​បាន​ចេញមុខ​និយាយ​ពាក់ព័ន្ធ​រឿងនេះផងដែរ​ដោយ​លោក​យល់ថា​ការរិះគន់ពី​សំណាក់​មនុស្សមួយ​ចំនួន​ជា​រឿង​មិន​ត្រឹមត្រូវ ឬមិនគួរកើតមានឡើយ។ លោក​និយាយថា «សុំអភ័យទោស​បងប្អូន​មួយចំនួនតូចពេល​នេះ​ខ្ញុំ​សូមឆ្ងល់​ថា ថី​បាន​គេ Troll សើច​ចំអក​ឡកឡឺយ​រូបហ្នឹង? តើ​វាខុសអី្វគេ?»

លោក ករុណា ពេជ្រ លើកឡើងទៀតថា “ពេលខ្លះមានអារម្មណ៍​ថា បងប្អូនមួយ​ចំនួន​តូច​​ផ្តេកផ្តួល​ជោ​តាម​គ្នានៅ​កំពត​បែរ​ជា​នាំគ្នា​ថា Singapot ..ស៊ីនហ្គាពត ណាណីវិញ? ចូលចិត្ត​ណាស់ អា​របស់​ដែល​អាចជួយ​ជាផ្នែកមួយដើម្បីជួយ​ទាក់ទាញ​ឲ្យបងប្អូនបាន​សើចញញឹម​ថតរូបលេង​ក្នុងខេត្តកំពតសោះ​ បែរជា​ទៅ​នាំគ្នា Troll គ្រប់រូបភាព​ទៅវិញអ៊ីចឹង”

លោកបន្តថា «ដាក់​រូបភាព​​សេះ​សមុទ្រ​នៅ​តំបន់សមុទ្រហើយ​បាញ់ទឹកវាខុសអី្វ….? តិចគេ​ធ្វើរូប​នាគ​សមុទ្រព្រួសភ្លើងវិញ ពេល​ខ្លះ​បណ្ឌិត Facebook មួយ​ចំនួនតូច​លេង​ដូចជ្រុល​ពេក​ អ្វីល្អ​យើង​នាំ​គ្នា​ត្រេកអរទៅ អ្វីមិនល្អយើងនាំ​គ្នារិះគន់​ក្នុងន័យ​ស្ថាបនា​ទៅ​ទើបល្អ ខ្ញុំនិយាយមែន​រូបសំណាក​សេះសមុទ្រនេះ គេ​ធ្វើឡើង​សម​មិនខុស​ខ្នាត​ស្អាត​សមសួន​មិន​វែង ឬ​កន្តឿ ខ្លី​អ្វី​ផង»។

ជាមួយគ្នានេះអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដែរថា «របស់ធ្វើបាន​ស្អាតបង្អាប់​ទៅជាសាំ​កាពត​ទៅវិញ​មនុស្ស​មួយចំនួនទៅ​ប្រៀបធៀប​អីប្រទេសគេ យើង​ស្ទាយ​ស្អា​តបែប​យើ​ង ហេតុអ្វីយកប្រទេស​គេដាក់​ដើមអក្សទៅវិញ តែស្កៗ ដូច​កន្ទុយ​ខ្លែង​អនិច្ចា​ណាស់ ​ខែ្មរមិន​ចេះ​សាមគ្គីគ្នាដូចថៃសោះ»។

ចំណែកលោក ផែង វណ្ណៈ បានលើកឡើងថា «ប្អូនប្រុសអើយ​បងចូលទៅ​មើល​ ខមមិន​ មួយ​ចំនួន​ បង​ឈឺ​ចាប់​ណាស់​ អ្នក​ខមមិន​ខ្លះ​ មើលងាយ​ សមិទ្ធផល​របស់​ជាតិ​យើង​ ដូច​ករណី​រូប​សេះ​សមុទ្រ​ដែល​កំពុង​ទទួល​បាន​ការគាំទ្រ​ភ្លូកទឹក ភ្លូកដី ក៏ពួក​ខមមិន​មួយ​ក្ដាប់​តូច​វាយ​ប្រហារ​ដែរ​ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥៤ វិនាទី មុន

តម្លៃមាសធ្លាក់ចុះក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

កីឡា១១ នាទីutes មុន

ព្រឹត្តការណ៍រត់​ប្រណាំងអន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​ហើយ​ចុះ​ឈ្មោះ

ជីវិតកម្សាន្ដ១៦ នាទីutes មុន

តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជា-តួកគី​គ្រោងនឹងរៀបចំនូវវេទិកាវិនិយោគនិង​ធុរកិច្ចរួមគ្នាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម