ព័ត៌មានអន្ដរជាតិ
ក្រោយវ៉ាដាច់ វៀតណាម ពេលនេះ ថៃ ចង់នាំទុរេនផ្ដាច់មុខទៅ ចិន
ប្រទេសថៃមានបំណងបង្កើនការនាំចេញទុរេនទៅកាន់ប្រទេសចិន ដោយស្វែងរកយុទ្ធសាស្ត្រដើម្បីដណ្តើមបានតំណែងអ្នកនាំចេញកំពូលរបស់ខ្លួនឡើងវិញ បន្ទាប់ពីត្រូវបានវៀតណាមវ៉ាដាច់លើកមុន។ នេះបើយោងតាមការចុះផ្សាយពី vnexpress កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។
រាយការណ៍ដោយ ECNS ដែលជាវេទិកាភាសាអង់គ្លេសរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន China News Service បានគូសបញ្ចាក់ថា នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិក្នុងប្រទេសថៃ កំពុងជំរុញឲ្យអ្នកនាំចេញ និងស្ថាប័នរដ្ឋាភិបាលបង្កើនការនាំចេញទុរេនទៅកាន់ប្រទេសចិន។ ជាពិសេស ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនេះ ប្រទេសថៃបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិន នៅពាក់កណ្តាលខែមីនា ដែលកំណត់ពេលវេលាជាយុទ្ធសាស្រ្តមុនពេលរដូវប្រមូលផលទុរេនរបស់ថៃ។

MoU មួយនេះ មានគោលបំណងជំរុញ និងកំណត់តម្លៃស្ថិរភាពសម្រាប់ការនាំចេញផ្លែឈើត្រូពិចពីប្រទេសថៃទៅកាន់ប្រទេសចិន ដែលជាការផ្លាស់ប្តូរមួយដែលផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់កសិករថៃ។ វាក៏នឹងកែប្រែខ្សែសង្វាក់ដឹកជញ្ជូនឡើងវិញផងដែរ ដែលនឹងរួមបញ្ចូលទាំងបច្ចេកវិទ្យាដឹកជញ្ជូនទំនើបៗដើម្បីរក្សា ក៏ដូចជាបង្កើនគុណភាពផលិតផល ។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិនត្រូវបានគេរំពឹងថានឹងនាំចូលទុរេន និងមង្ឃុតប្រហែល ២០,០០០ តោន ដែលមានតម្លៃជាង ៣ពាន់លានបាត (៨២.៤៤ លានដុល្លារអាមេរិក) ពីប្រទេសថៃ ចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំនេះតែម្ដង។
ថ្វីបើយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញទុរេនរបស់វៀតណាមទៅកាន់ប្រទេសចិនមានចំនួនសរុប ៣២,៧៥០ តោន ពោលគឺជិត ៧២.៤% ច្រើនជាងរបស់ប្រទេសថៃ។ ក្នុងតម្លៃ ៤ ៩១៦ ដុល្លារអាមេរិកក្នុងមួយកុងតឺន័រ ស្របនឹងតម្លៃនាំចេញរបស់វៀតណាម គឺទាបជាងថៃជិត ២០ ភាគរយឯណោះ។
លើសពីនេះទៀតដែរ គម្លាតនៃការនាំចេញអាចកើនឡើងកាន់តែទូលំទូលាយ ដោយសារតែប្រទេសថៃត្រូវបានអនុញ្ញាតឲ្យនាំចេញទុរេនស្រស់ កក និងកែច្នៃទៅកាន់ប្រទេសចិនរួចហើយ ខណៈដែលវៀតណាមអាចនាំចេញតែទុរេនស្រស់ជាផ្លូវការ នេះបើយោងតាមនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វៀតណាម ព្រមានមនុស្សចាស់ កុមារ និងកម្មករសំណង់ប្រយ័ត្នកើតជំងឺ ៣ មុខ ពេលសីតុណ្ហភាពលើស ៤០ អង្សាសេ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


