Connect with us

ព័ត៌មានជាតិ

អត្រា​ឥណទាន​មិន​ដំណើរការ​កើន​ដល់ ៥.៤ % នៅ​ឆ្នាំ ២០២៣

បានផុស

នៅ

អត្រា​ឥណទាន​មិន​ដំណើរការ​បាន​កើន​ឡើង​ដល់ ៥.៤% នៅ​ត្រឹម​ឆ្នាំ ២០២៣។ នេះ​បើ​តាម​សមាគម​ធនាគារ​នៅ​កម្ពុជា ដែល​យោងតាម​របាយការណ៍​ផ្លូវការ​ពីធនាគារ​ជាតិ​នៃ​កម្ពុជា។

អត្រា​នេះ​កើន​ឡើង​បន្តិច​បើ​ធៀប​ឆ្នាំ ២០២២ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន ​​និង​មិនទាន់ជះផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា

លោក រ័ត្ន សោភ័ណ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ទោះ​បី​អត្រា​​ឥណទាន​មិន​ដំណើរការ​បាន​កើន​ឡើង​បន្តិច​បើ​ធៀប​ឆ្នាំ​ ២០២២ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​គោះ​ជួង​ប្រកាស​អាសន្ន​នោះ​ទេ។

ថ្លែងនៅក្នុង​សន្និសីទ​ក្នុង​ខួប ៣០ ឆ្នាំ នៃ​ការ​បង្កើត​សមាគមធនាគារនៅ​កម្ពុជា លោក រ័ត្ន សោភ័ណ​ បាន​បញ្ជាក់ថា​ «បើ​ធៀប​ទំហំ​ និង​ផល​ប៉ះពាល់​ដល់់​សេដ្ឋកិច្ច បើ​ទោះ​បីអត្រា​ឥណទាន​មិន​ដំណើរការ​មានការ​​​កើន​ឡើង​ ប៉ុន្តែ​នៅ​កម្រិត​មួយ​អាច​គ្រប់គ្រងបាន​​»។

លោក​ឡើង​ថា ក្នុងស្ថានភាព​វិបត្តិ វិស័យ​ដែល​ប៉ះពាល់ជាងគេ​​គឺ​វិស័យ​អចលនទ្រព្យ និង​ទេសចរណ៍។ ជាមួយ​គ្នានេះ​វិស័យ​លក់​រាយ​ក៏​រង​សម្ពាធ​​ពី​វិបត្តិ​នេះដែរ។

បើតាមលោក រ័ត្ន សោភ័ណ ក្នុងពេល​​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ ខាង​វិស័យ​ធនាគារ​មិន​ត្រឹម​តែ​ទប់ទល់ ប៉ុន្តែ​ក៏​ចូលរួម​ចំណែក​ជួយ​ដល់​អតិថិជន​ដូចជា​ការ​សម្រួល​​ការបង់​​ប្រាក់ ឬ​ពន្យារ​ពេល​ការ​បង់​សង​ជាដើម។ ជាមួយ​គ្នានេះក៏មាន​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ផង​ដែរ។

ជាមួយគ្នានេះ ក៏​មាន​អន្តរាគមន៍​​ពី​​ធនាគារ SME និង​សាជីវកម្មធានា​ឥណទាន​ដែល​ស្ថាប័ន​ទាំង​ពីរនេះ បាន​ធ្វើការ​ជាមួយ​​ធនាគារ​ពាណិកម្ម​ដើម្បី​ផ្តល់​ឥណទាន​ដល់​អាជីវកម្ម​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក រ័ត្ន សោភ័ណ បាន​បន្ត​​ថា វិបត្តិ​កូវីដ​បាន​​ថមថយ​និង​កន្លងផុត ប៉ុន្តែ​ផល​ប៉ះពាល់​មិន​ទាន់​បបញ្ចប់​​នៅ​ឡើយ​ទេ។ លើសពីនេះ ការ​កើត​​មាន​សង្រ្គាមរវាង​​រុស្សី និង​អ៊ុយក្រែន​ និង​ភាព​តានតឹង​ភូមិសាស្រ្ត​នយោបាយ​ ក៏​បានបង្កើន​បន្ទុកលើ​វិបត្តិ​បន្ថែមទៀត។

ឆ្លង​កាត់​វិបត្តិ​ជា​បន្ត​បន្ទាប់ វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅ​បន្ត​ភាព​រឹងមាំ​ ដោយ​រក្សានូវសិ្ថរភាព​នៃ​ប្រព័ន្ធធនាគារ រួមជាមួយ​នឹងកំណើនដែលសម្រេចបានគួរជាទីមោទនៈ។

បើ​តាម​សមាគមធនាគារ​នៅ​កម្ពុជា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្ម​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ទំហំ ៨៤,៣ ប៊ីលាន​ដុល្លារអាមេរិក ឬជាង ២៦៥ % នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈ​ឥណទាន​អតិថិជន​កើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃផលិតផលិត​ផលក្នុងស្រុកសរុប។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ វិនាទី មុន

កាន់តែ​​ចាប់​អារម្មណ៍​ សមិទ្ធផល​ធំៗ ៤ ខេត្ត​កំពត​ទើប​សម្រេច​បាន​ក្នុងពេល ២ ឆ្នាំ​ចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ១ នាទី មុន

គណបក្សប្រឆាំង កូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតសភាភ្លូកទឹកភ្លូកដី

ព័ត៌មានជាតិ១៨ នាទី មុន

​កសិដ្ឋានទឹកដោះគោ គិរីសួគ៌ ​មានផែនការបង្កើនចំនួន​គោឱ្យដល់ ​៣ ពាន់ក្បាល ​ពង្រីកផលិតកម្មទឹកដោះគោ

ព័ត៌មានជាតិ២០ នាទី មុន

អត្ថន័យនៃល្បែងលាក់កន្សែង គឺបង្រៀនមនុស្សឱ្យចេះប្រុងស្មារតីជានិច្ច និងរហ័សរហួន

ព័ត៌មានជាតិ២៥ នាទី មុន

លោក ស៊ុន ចាន់ថុល លើក​អាទិភាព ១0 ចំណុច ដែលវិនិយោគិនគួររើសកម្ពុជាសម្រាប់បណ្តាក់ទុន

Sokha Hotels

ព័ត៌មានពេញនិយម