Connect with us

ព័ត៌មានជាតិ

ស្ថាប័ន​ធនាគារ​បង្ហាញ​នីតិវិធី ​ជួយ​​ស្តារ​ឥណទាន​អតិថិជន ក្នុង​ស្ថានភាព​មាន​សម្ពាធ​សេដ្ឋកិច្ច

បានផុស

នៅ

ស្ថាប័ន​ធនាគារ​បាន​បង្ហាញ​ពី​នីតិវិធី ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ឥណទាន ក៏​ដូច​ជា​ជួយ​ដោះស្រាយ​បញ្ហា​ឥណទាន​ដែល​ខូច​​មិន​ដំណើរការ​។

ថ្លែង​នៅ​ក្នុង​វេទិកា​ពិភាក្សា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ស្តីអំពី «ការចូលរួម​ផ្សព្វផ្សាយ​ចំណេះដឹង​​ហិរញ្ញវត្ថុ និង​ប្រើប្រាស់​ឥណទាន​ប្រកប​​​ដោយ​ការទទួលខុសត្រូវ» រៀបចំ​ដោយ CBC រួម​ជាមួយ​ក្លឹប​អ្នក​កាសែត​​កម្ពុជា​ លោក រ័ត្ន សោភ័ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​នៅ​កម្ពុជា ​បាន​លើក​ពី​ការ​ដាក់​ចេញ​យន្តការ​ជួយ​ដល់​អតិថិជន ក្នុង​ការ​ស្តារ​ឥណទាន​ឡើង​វិញ​ ស្រប​ពេល​ដែល​គោលនយោបាយ​របស់​រដ្ឋាភិបាល​ បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​សម្រប​​សម្រួល​​ឲ្យ​​ពលរដ្ឋ​មានលទ្ធភាព​ទទួលបាន​​ឥណទាន ក្នុងពេល​សេដ្ឋកិច្ច​ទទួល​រង​សម្ពាធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រ័ត្ន សោភ័ណ បាន​គូស​បញ្ជាក់ថា ដោយ​គិត​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល តាម​រយៈ​ធនាគារ​ជាតិ គ្រឹះស្ថាន​ធនាគារ​បាន​រៀបចំ​នីតិវិធី​សម្របសម្រួលក្នុងការ​រៀបចំ​ឥណទាន​ឡើង​វិញ ដើម្បី​រួម​ចំណែក​ជួយ​ដោះស្រាយ​សម្ពាធ​ហិរញ្ញវត្ថុ​កើត​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច។

ការ​រៀបចំ​ឥណទាន​ឡើងវិញ គោលដៅ​ចម្បង​ដើម្បី​សម្រួល​លំហូរ​សាច់ប្រាក់​អតិថិជន។ នេះ​បើ​តាម​លោក រ័ត្ន សោភ័ណ។ ពាក់ព័ន្ធ​ប្រវត្តិ​បង់​យឺត ធនាគារ​ក៏​បាន​សម្របសម្រួល​មិន​ឲ្យ​មាន​ការ​បញ្ចុះ​ចំណាត់​ថ្នាក់​ឥណទាន​នោះ​ដែរ។ បន្ថែម​ពី​នេះ បើ​ឥណទាន​ខូច​ជាប់​នៅ CBC ក៏​បាន​បន្ថយរយៈ​កាល​កំណត់​​ពី ៣ ឆ្នាំ​មក​នៅ​ត្រឹម​តែ ២ ឆ្នាំ​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម