ព័ត៌មានជាតិ
សមាគមធនាគារ បង្ហើបពីការបញ្ចុះអត្រាការប្រាក់កម្ចី នៅតាមគ្រឹះស្ថានធនគារ
ថ្លែងនៅក្នុងវេទិកាពិភាក្សាក្នុងវិស័យហិរញ្ញវត្ថុស្តីអំពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ» រៀបចំដោយ CBC រួមជាមួយក្លឹបអ្នកកាសែតកម្ពុជាកាលព្រឹកម្សិលមិញនេះ មន្រ្តីសមាគមធនាគារបានបង្ហើបពីការបញ្ចុះអត្រាការប្រាក់នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ស្របនឹងកំណើនប្រាក់បញ្ញើមានការកើនឡើង ជាមួយបរិបទសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល។
លោក រ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជាបានលើកកត្តាមួយចំនួន ដែលនាំឲ្យគ្រឹះស្ថានធនាគារនៅកម្ពុជាបានបញ្ចុះអត្រាការប្រាក់ទាំងការផ្តល់ឥណទាន និងប្រាក់បញ្ញើដល់អតិថិជន។

លោកបានលើកហេតុផលថា កត្តាទីផ្សារអន្តរជាតិដូចជានៅអាមេរិកបានបន្ទាបអត្រាការប្រាក់ បន្ទាប់ពីដំឡើងប៉ុន្មានឆ្នាំជាប់គ្នា។ ដោយកត្តាទីផ្សារខាងក្រៅជះឥទ្ធិពលមួយចំណែកលើប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ថ្នាក់ដឹកនាំសមាគមធនាគារនៅកម្ពុជាក៏លើកពីកត្តាក្នុងស្រុកដែលមានទំនាក់ទំនងនិងជះឥទ្ធិពល ដល់ការប្រែប្រួលអត្រាការប្រាក់ក្នុងប្រទេស។
លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃប្រាក់បញ្ញើនៅតាមគ្រឹះស្ថានហិរញ្ញវត្ថុមានការកើនឡើងយ៉ាងខ្លាំង។
រយៈពេល ២ ឆ្នាំចុងក្រោយជាប្រវត្តិសាស្ត្រ ដែលកំណើនប្រាក់បញ្ញើខ្ពស់ជាងឥណទាន។ ឆ្នាំ ២០២៤ កំណើនឥណទានមានប្រហែល ២ ពាន់លានដុល្លារស្មើ ៣.៣% ប៉ុន្តែកំណើនប្រាក់បញ្ញើមានជាង ៨ ពាន់លានដុល្លារ ស្មើ ១៦%។
«ដូច្នេះបានន័យថា ធនាគារនៅសល់លុយច្រើន ខណៈអនុបាតរវាងឥណទាន និងប្រាក់បញ្ញើក៏ជិតស្មើគ្នា។ ឥណទានមានសរុបប្រមាណ ៥៧ ពាន់លានដុល្លារ និងប្រាក់បញ្ញើមានខ្ទង់ប្រហែល ៥៤ ទៅ ៥៤ ពាន់លានដុល្លារ»។
លោក រ័ត្ន សោភ័ណ បញ្ជាក់បន្ថែមថា នៅពេលថ្លៃដើមប្រាក់បញ្ញើថយចុះ ការផ្តល់ឥណទានដល់អតិថិជនក៏ថយចុះតាមហ្នឹងដែរ។ នៅពេលថ្លៃដើមការប្រាក់បញ្ញើថោក ថ្លៃដើមឥណទានក៏ថោកដូចគ្នា។
ធនាគារជាអន្តរការីប្រមូលប្រាក់បញ្ញើ និងផ្តល់ឥណទាន។ បើតាមលោក រ័ត្ន សោភ័ណ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ អត្រាការប្រាក់ថយចុះក្នុងតារាងសមតុល្យ ទាំងការផ្តល់ឥណទាននិងទទួលប្រាក់បញ្ញើ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


