ព័ត៌មានជាតិ
កម្ពុជារកឃើញសត្វជាង ៧០០ ប្រភេទខុសគ្នានៅក្នុងតំបន់ព្រៃកោងកាង
ការស្រាវជ្រាវថ្មីមួយបានរកឃើញវត្តមានសត្វជាង ៧០០ ប្រភេទខុសគ្នា នៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជាហើយតាមរយៈការរកឃើញនេះរំពឹងថា នឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត។
ការស្រាវជ្រាវរកឃើញសត្វជាង ៧០០ ប្រភេទដោយអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីងខេត អេកូឡូជីខល អេនធើប្រាយ សហការជាមួយក្រសួងបរិស្ថានបានចងក្រងនូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា។
បើតាមរបាយការណ៍របស់អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជាបានឱ្យដឹងថា ប្រភេទសត្វជាច្រើនប្រភេទដែលបានរកឃើញដូចជាសត្វស្វាកន្ទុយវែងជាប្រភេទជិតផុតពូជ សំពោចធំ សត្វភេរោមច្រមុះ (ភេខ្មៅ) និងខ្លាត្រីជាប្រភេទងាយរងគ្រោះ។
ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣,៧៥០ ហិចតា) និងតំបន់រ៉ាមសារកោះកាពិ (១២,០០០ ហិចតា)។
អង្គការខាងលើបានបញ្ជាក់ថា ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវចម្រុះក្នុងតំបន់នោះ ហើយរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្អែក ថ្ងៃទី១០ ខែមេសា រូបសំណាកសេះសមុទ្ទ នឹងសម្ពោធជាផ្លូវការ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
កូនប្រុសតារាហុងកុង Cecilia Cheung វ័យ១៧ ឆ្នាំ ណាត់ជួបជាមួយគ្រូអាយុ ៤៦ ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកដឹងពីដើមកំណើត និងអត្ថន័យ នៃល្បែងទាញព្រ័ត្រ