ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា ការផ្លាស់ប្ដូរស្នងការខេត្ត គ្មានអ្វីចម្លែកទេ ជារបៀបរបបការងាររបស់សមត្ថកិច្ច
បើគ្មានការប្រែប្រួល ស្នងការនគរបាលខេត្តចំនួន៣រូប នឹងត្រូវផ្លាស់ប្ដូរ និងផ្ទេរដែនសមត្ថកិច្ចគ្រប់គ្រងថ្មី។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការផ្លាស់ប្ដូរតំណែងស្នងការខេត្តនេះ គ្មានអ្វីចម្លែកទេ ជារបៀបរបបការងាររបស់សមត្ថកិច្ច។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖ «ការផ្លាស់ប្ដូរនេះអត់មានអីចម្លែកទេ គឺជារបៀបរបបការងាររបស់សមត្ថកិច្ចជំនាញ ហើយនិងការងាររដ្ឋបាលដឹកនាំគ្រប់គ្រងកម្លាំង ដើម្បីគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សង្គមឱ្យមានប្រសិទ្ធភាពល្អ»។
ស្នងការនគរបាលខេត្ត ដែលនឹងត្រូវផ្លាស់ប្ដូរ នាពេលខាងមុខនេះ រួមមាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តសៀមរាប ហើយលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ពីស្នងការនគរបាលខេត្តសៀមរាប ត្រូវផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ទោ ខូវ លី ពីស្នងកានគរបាលខេត្តកំពង់ឆ្នាំង ត្រូវផ្ទេរទៅកាន់ជាស្នងការនគរបាលខេត្តឧត្តរមានជ័យវិញ៕

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


