សន្តិសុខសង្គម
អ្នកសារព័ត៌មានប្រមាណ៣០នាក់ត្រូវបានហាមឃាត់មិនឲ្យចូលយកព័ត៌មានក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប
ក្នុងពិធីប្រកាសតែងតាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងរដ្ឋបាលខេត្ត គឺមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននោះទេ ដោយអះអាងថា គ្មាននៅក្នុងបញ្ជីវត្តមាន។
មន្ត្រីរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គឺមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានច្រើនពេកនោះទេ គឺពួកគាត់ឲ្យចូលតែទៅតាមតារាងឈ្មោះក្នុងបញ្ជីវត្តមានដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប តែប៉ុណ្ណោះ។
ជុំវិញការបិទមិនឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននៅក្នុងពិធីប្រកាសតែងតាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នេះដែរ ក្រុមអ្នកសារព័ត៌មានប្រមាណជិត៣០នាក់បានសំដែងការមិនសប្បាយចិត្ត ដោយលើកឡើងថា ការធ្វើបែបនេះ ហាក់បីដូចជាបិទសិទ្ធិសេរីភាពលើអ្នកសារព័ត៌មាន ព្រោះទីតាំងរដ្ឋបាលខេត្តជាកន្លែងសាធារណៈរបស់រដ្ឋហេតុអីមិនឱ្យអ្នកសារព័ត៌មានចូលទៅយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរមកកាន់ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ពិធីប្រកាសចូលកាន់តំណែងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើននាក់ក្នុងខេត្តសៀមរាបផងដែរ៕
អត្ថបទ៖ ជុន កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
ព័ត៌មានជាតិ៧ ម៉ោង ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ចរាចរណ៍១៩ ម៉ោង ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ព័ត៌មានជាតិ២២ ម៉ោង ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម