ព័ត៌មានជាតិ
មុននេះបន្តិច សមត្ថកិច្ច រកឃើញអ្នកឆ្លងកូវីដបាត់ខ្លួន បញ្ជូនទៅព្យាបាល
ក្តៅៗមុននេះ សមត្ថកិច្ចបានរកឃើញអ្នកឆ្លងកូវីដដែលបានបាត់ខ្លួនមិនអាចទាក់ទងបាន ដោយបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងសុខាភិបាលបានប្រកាស មានការបាត់ខ្លួនអ្នកឆ្លងកូវីដ ០១ នាក់ មិនអាចទាក់ទងបាន និងស្រ្តីម្នាក់ទៀត ដែលប្រកែកមិនព្រមទៅព្យាបាល។

តាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់មុននេះបន្តិចថា សមត្ថកិច្ចរកឃើញអ្នកឆ្លងកូវីដដែលបាត់ខ្លួន ហើយអ្នកជំងឺម្នាក់ដែលមិនព្រមទៅព្យាបាល ក៏ត្រូវបានគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៥ នាក់ ក្នុងនោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈមានចំនួន ២៣ នាក់។
រាជរដ្ឋាភិបាលបានចេញវិធានការបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយធ្វើការបិទសាលារៀនរដ្ឋ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល ២ សប្តាហ៍ ព្រមទាំងបិទទីតាំងជាច្រើនផ្សេងទៀតក្នុងពេលដែលសភាពការណ៍កូវីដកាន់តែកើនឡើង។
ករណីឆ្លងចូលសហគម ២០ កុម្ភៈ មានអ្នកឆ្លងសរុប ៩៩ នាក់ក្នុងរយៈពេល ៤ ថ្ងៃជាប់គ្នា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន