ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ព្រឹត្តិការណ៍ «ជំនួបរវាងក្បាច់គុនល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នឹងចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ព្រឹត្តិការណ៍«ជំនួបរវាងក្បាច់គុនល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តសៀមរាប។

នៅរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ ព្រះសង្ឃសៅលីញ ដែលនិមន្តមកពីខេត្ត ហឺណាន សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រឹត្តិការណ៍ «ជំនួបរវាងក្បាច់គុនល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ»។
ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរឲ្យដឹងបន្តថា «ជំនួបរវាងក្បាច់គុនល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នេះ ជាផ្នែកមួយ នៃយុទ្ធនាការ «ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ ២០២៤» ដែលត្រូវបានសម្ពោធ កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ នៅខេត្តសៀមរាប។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសរសេរបន្ថែមថា ព្រឹត្តិការណ៍«ជំនួបរវាងក្បាច់គុនល្បុក្កតោ និងសៅលីញ នៅទឹកដីអង្គរ» នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តសៀមរាប។ ឯកឧត្ដម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដួចផ្ដើមគំនិត និងរៀបចំកម្មវិធីនេះឡើង។
គួរជម្រាបថា ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប បានសហការជាមួយខេត្តហឺណាន របស់ប្រទេសចិន ប្រារព្ធរួមគ្នាជាលើកទី ១ នូវព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ»។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ នៅបរិវេណខាងជើងប្រាសាទបាយ័ន នៃខេត្តសៀមរាប។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្ដែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុក្កតោ។
សូមបញ្ជាក់ផងដែរថា កម្មវិធីការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅអង្គរ (When Shaolin Meets Bokator at Angkor)” រៀបចំឡើងក្រោមយុទ្ធនាការ “ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជា-ចិន ២០២៤”៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


