Connect with us

ព័ត៌មានជាតិ

ប្រភពមន្រ្តី​ព្រលាន៖ មាន​ភ្ញៀវ​ជិះ​ពេញ សម្ពោធ​ជើង​ហោះហើរ​​របស់ Air Asia Cambodia ទៅ​សៀមរាប

បានផុស

នៅ

ប្រភព​ពី​មន្រ្តី​បម្រើការ​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​បើក​សម្ពោធ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន Air Asia Cambodia មក​ខេត្ត​សៀមរាប​នៅ​ព្រឹកមិញ​នេះ មាន​​ភ្ញៀវ​បានកក់ធ្វើ​ដំណើរ​ពេញ​យន្តហោះ (Overbook)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យឹម សានីរាន មន្រ្តីសម្របសម្រួល​នៅ​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​ថា ក្រុមហ៊ុន Air Asia Cambodia បាន​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A320 ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន​ចំនួន ១៨០ នាក់ ហើយ​តាម​ព័ត៌មាន​បឋម​នៅលើ​​​យន្តហោះ​មាន​ភ្ញៀវ​បាន​កក់ធ្វើដំណើរ​​ពេញ។

លោក​ យឹម សានីរាន ដែលបាន​ទៅ​ទទួល​ស្វាគមន៍​អ្នកដំណើររបស់ក្រុមហ៊ុន Air Asia Cambodia ដែល​សម្ពោធ​ការ​ហោះហើរ​​មក​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​នៅព្រឹកមិញនេះបាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​សង្កេត​របស់​លោក ភ្ញៀវធ្វើ​ដំណើរ​មាន​ចម្រុះ​​ទាំង​ខ្មែរ​និង​បរទេស។ យ៉ាងណាមិញ លោក​មើល​ឃើញ​ថា​ ចរន្ត​នៃ​ការ​ធ្វើ​ដំណើរ​ពី​ពលរដ្ឋ​ក្នុង​ស្រុក​ក៏​មាន​ចំនួន​ច្រើន​​ផង​ដែរ។

សម្រាប់​ការ​សម្ពោធ​ជើង​ហោះហើរ​របស់​ក្រុមហ៊ុនអាកាសចរណ៍ Air Asia ​Cambodia មក​អាកាសយានដ្ឋាន​ខេត្ត​សៀមរាប ក៏​មានការ​រៀបចំទទួល​ស្វាគមន៍ និង​ការ​ផ្តល់​វត្ថុ​អនុស្សាវរីយ​ជូន​ដល់​ភ្ញៀវ​ដែល​ជិះ​ធ្វើ​ដំណើរ​ផង​ដែរ។

តាមរយៈ​ក្រុមហ៊ុន​អាកាសចរ​ណ៍​ថ្មី​នេះ នឹង​ជំរុញ​ដល់​ពលរដ្ឋ​​បង្កើន​ការ​ធ្វើ​ដំណើរ​តាមផ្លូវ​អាកាស​​ ក៏ដូចជា​ជួយ​ជំរុញ​កំណើនភ្ញៀវ​​ទេសចរមកកម្សាន្ត​​ខេត្ត​សៀមរាប​កាន់​តែ​ច្រើនថែមទៀត​។ នេះបើតាមលោក​ យឹម សានីរាន។

លោក​ថា វត្តមានរបស់ក្រុមហ៊ុន Air Asia Cambodia នឹងនាំ​​ឲ្យមាន​ការ​​ប្រកួត​ប្រជែង​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​ដំណើរ​តាមផ្លូវ​អាកាស​កាន់តែ​ចំណាយ​តិច​ជាង​មុន។

កម្ពុជាថ្មី​មិនទាន់មានប្រភព​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន Air Asia Cambodia ជុំវិញ​ការ​បើក​សម្ពោធ​ជើង​ហោះហើរ​ដំបូង​ទៅ​ខេត្ត​សៀមរាប​នៅ​ព្រឹកមិញនេះ។

បើ​តាមប្រភព​ពី​មន្រ្តី​អាកាសចរស៊ីវិល​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Air Asia Cambodia នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នឹង​ហោះហើរ​តាម​គោលដៅ​ទៅមក​រវាង​ភ្នំពេញ-សៀមរាប​ចំនួន ៤ ជើង​ក្នុង​មួយ​ថ្ងៃ និង​ទិសដៅ​ទៅមក​រវាង​ខេត្ត​ព្រះសីហនុ-សៀមរាប​ ចំនួន ៤ ជើង​ក្នុង​មួយ​ថ្ងៃ ខណៈ​ការហោះហើរ​អន្តរជាតិ​នឹង​ចាប់​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម