Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍​ AirAsia បើក​ជើង​ហោះហើរ​ថ្មី សៀមរាប-កោះភូកេតចុងខែតុលា

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍​ AirAsia ​បានប្រកាសបើកជើងហោះហើរថ្មីពីអាកាសយានដ្ឋានសៀមរាប ទៅកោះភូកេត ប្រទេសថៃ ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមគម្រោងក្រុមហ៊ុន AirAsia Cambodia  នឹងចាប់ផ្ដើម​ហោះ​ហើរ​ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ដែលធ្វើឡើង ៣ ជើងក្នុងមួយសប្ដាហ៍ ក្នុងតម្លៃ ៧០ ដុល្លារសម្រាប់១ ជើង និង ១១២ ដុល្លារ(សម្រាប់តម្លៃទៅ-មក)។

សូមជំរាបផងដែរថា ជើងហោះហើរត្រង់ថ្មីចំនួន ៣ ដែល AirAsia គ្រោងហោះហើរ រួមមាន បាងកក-ហៃដ្រាបាដ ចាប់ផ្ដើមពី​ថ្ងៃទី២៧ ខែតុលា, កោះភូកេត-សៀមរាប ចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤, និងដនមឿង-កោះភូកុក ឬកោះត្រល់ វៀតណាម ដែលបានចាប់ផ្ដើមរួចហើយកាលពីថ្ងៃទី ១៧ ខែ​កក្កដា ឆ្នាំ២០២៤។

ក្រុមហ៊ុន AirAsia Cambodia  បានចាប់ផ្ដើម​ហោះ​ហើរ​ក្នុងស្រុកនៅកម្ពុជាកាលពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ដោយដំណើរការដំបូង​មានយន្ត​ហោះ​ថ្មីចំនួន ២ គ្រឿង។​ ដោយបានត្រៀម​ជើងហោះហើរ​ប្រចាំថ្ងៃ​ចំនួន ៤ ជើង ក្នុង១ថ្ងៃ គឺ​ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀមរាប និង​​​រវាង​ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម