Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍​ AirAsia បន្ថែមជើង​ហោះ​ហើរថ្មីទៅម៉ាឡេស៊ីនៅដើមខែកញ្ញាខាងមុខ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍​ AirAsia Cambodia បានប្រកាសបន្ថែម​ជើងហោះហើរ​ថ្មីពីអាកាស​យានដ្ឋាន​ភ្នំពេញ ទៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការរបស់ភ្ញៀវទេចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AirAsia កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៤ បានភ្ជាប់ជើងហោះហើរ ត្រង់រវាង ក្រុង​ព្រះ​សីហនុ-កូឡាឡាំពួរ ដោយធ្វើការ​ហោះហើរ៣ជើងក្នុងមួយ​សប្តាហ៍។

តាមគម្រោងក្រុមហ៊ុន AirAsia Cambodia  នឹងចាប់ផ្ដើម​ហោះ​ហើរ​ចាប់ពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលធ្វើឡើង ជារៀងរាល់ថ្ងៃ ក្នុងតម្លៃ ៦៩ ដុល្លារសម្រាប់១ ជើង និង ១១៩ ដុល្លារ​(សម្រាប់តម្លៃទៅ-មក)។

សូមជំរាបផងដែរថា ជើងហោះហើរត្រង់ថ្មីចំនួន ៣ ដែល AirAsia គ្រោងហោះហើរ រួមមាន បាងកក-ហៃដ្រាបាដ ចាប់ផ្ដើមពី​ថ្ងៃទី២៧ ខែតុលា, កោះភូកេត-សៀមរាប ចាប់ផ្ដើមពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤, និងដនមឿង-កោះភូកុក ឬកោះត្រល់ វៀតណាម ដែលបាន​ចាប់ផ្ដើមរួច​ហើយកាលពីថ្ងៃទី ១៧ ខែ​កក្កដា ឆ្នាំ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម