សន្តិសុខសង្គម
បុគ្គលម្នាក់យកឈ្មោះចៅហ្វាយខេត្តមកអន្តរាគមន៍ រឿងប្រហុកវៀតណាមចូលទឹកដីខេត្តតាកែវ
តាកែវ ៖ ក្រោយបែកធ្លាយនិងមានការចុះផ្សាយព័ត៌មានឈ្មួញលួចលាក់នាំប្រហុកវៀតណាមចូលមកចែកចាយក្នុងខេត្តតាកែវ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ មានជនម្នាក់តាំងខ្លួនជាអ្នកនៅជាមួយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ហើយថា ចៅហ្វាយខេត្តសុំឲ្យលុបព័ត៌មាននេះជាបន្ទាន់បើមិនចង់មានរឿងក្តីក្តាំងទៅតុលាការ។
អាចថាបែកក្រឡទឹកត្រី ក៏ថាបាន ហើយខ្លាចធុំក្លិនមិនល្អដល់ថ្នាក់លើ បានជាមានជនអនាមិកម្នាក់តាំងខ្លួនជាអាជ្ញាធរខេត្តតាកែវ តែមិនបញ្ចេញឈ្មោះ ពិសេសថានៅអែបស្និតនិងចៅហ្វាយខេត្តគឺលោក អ៊ូច ភា ហើយគំរាមប្តឹងអ្នកសារព័ត៌មានណាដែលបានចុះផ្សាយរឿងនាំប្រហុកវៀតណាមចូលមកចែកចាយលក់នៅខេត្តតាកែវ។ នេះបើតាមការឆ្លើយឆ្លងតាមរយៈខ្សែទូរសព្ទជិត១នាទី រវាងអ្នកសារព័ត៌មាននិងជនអនាមិក។

សូមបញ្ជាក់ថា ថ្មីៗនេះ មានឈ្មួញនាំត្រីប្រហុកនាំចូលពីវៀតណាមតាមច្រកកំពង់ក្រសាំង ច្រកកំពង់ពិល ស្រុកបូរីជលសារ ច្រករបៀងស្រុកកោះអណ្តែត ដែលគេស្គាល់ថា ឈ្មោះ ងៀ ជាអ្នកដឹកចូលមកទាំងតោនៗក្នុងមួយថ្ងៃ នឹងលក់បន្តទៅឲ្យស្ត្រីម្នាក់ជាឈ្មួញកណ្ដាលឈ្មោះ ព្រឿង រស់នៅភូមិថ្មស ឃុំគោពោធិ៍ ស្រុបូរីជលសារ ជាអ្នកចែកចាយបន្តទៅតាមបណ្តាភូមិ ស្រុក ខេត្តផ្សេងៗដោយរលូន ដូចត្រូវដង ត្រូវផ្លែនិងអាជ្ញាធរ គ្រប់ជំនាញអស់ទៅហើយ។ តាមប្រភពច្បាស់ការណ៍មួយបន្តថា ឈ្មោះ ងៀ នាំចូលប្រហុកត្រីពីវៀតណាមក្នុងមួយគីឡូ តម្លៃ៣០០០ ទៅ៤០០០រៀល ហើយឈ្មួញកណ្តាលយកបោះបន្តទៀតក្នុងមួយគីឡូ៧០០០រៀលទៅ៨០០០រៀល ដឹកតាមម៉ូតូ ដឹកតាមឡានដើរលក់យ៉ាងអានាធិបតេយ្យពេញស្រុក ពេញប្រទេស ដោយមិនខ្លាចការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ។

ហើយរឿងប្រហុកវៀតណាមនេះ កន្លងមកមន្ត្រីជំនាញ ក ប ប ខេត្តតាកែវ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនានា បានធ្វើការបង្ក្រាបនឹងដុតបំផ្លាញចោលត្រីប្រហុកទាំងតោនៗបន្ទាប់ពីបង្ក្រាបបានហើយរកឃើញសារធាតុគីមីហាមឃាត់ដាក់លាយចូលលើប្រហុកត្រីដែលនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម៕
ដោយ ៖ វីរៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស