ព័ត៌មានជាតិ
នាំខ្លួនពលករខ្មែរ១៩នាក់ឆ្លងចូលពីប្រទេសថៃយកទៅធ្វើចត្តាឡីស័ក
ពលករខ្មែរ១៩នាក់ដែលបានត្រឡប់ពីប្រទេសថៃចូលតាមច្រករបៀងក្នុងស្រុកសំពៅលូនត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រចាំតំបន់ព្រំដែនទទួលយកទៅឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងភូមិសាស្ត្រស្រុកសំពៅលូន។
សមត្ថកិច្ចគោលដៅស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា ដើម្បីអនុវត្តតាមវិធានការផ្លូវច្បាប់ពាក់ព័ន្ធនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧កម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូលេខ៩សហការជាមួយកម្លាំងយោធាវរសេនាតូច៥៣៣រួមជាមួយកម្លាំងចម្រុះជាច្រើនទៀតនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំន២០២១នេះបានចុះនាំខ្លួនប្រជាពលរដ្ឋជាពលករខ្មែរប្រុសស្រីរួមទាំងក្មេងផងដែរសរុបចំនួន១៩នាក់ដែលវិលត្រឡប់មកពីប្រទេសថៃវិញដោយឆ្លងដែនតាមផ្លូវកាត់ច្រករបៀងប្រុងមិនចូលធ្វើចត្តាឡីស័កតាមការណែនាំរបស់រាជរដ្ឋាភិបាល។

ប្រភពខាងលើបន្តថា ប្រជាពលករទាំង១៩នាក់ខាងលើក្នុងនោះមានបុរសពេញវ័យចំនួន៥នាក់ស្ត្រីចំនួន៥នាក់និងក្មេងប្រុសក្មេងស្រីចំនួន៩នាក់ទៀត។ អ្នកទាំងអស់គ្នាបានឆ្លងដែនចេញពីប្រទេសថៃហើយចូលមកទឹកដីប្រទេសកំណើតកាត់តាមចំណុចភូមិសាស្ត្រ ភូមិរស្មីភូមិស្ពានយោលក្នុងឃុំជ្រៃសីមានិងកាត់តាមភូមិសាស្ត្រភូមិគីឡូលេខ១៣ក្នុងឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនពលករទាំងអស់កម្លាំងជំនាញបានសាកសួរធ្វើនិងធ្វើកំណត់ហេតុរួចណែនាំអប់រំនិងឲ្យផ្តឹតមេដៃសន្យាឈប់ប្រព្រឹត្តហើយប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កអនុវត្តតាមវិធានសុខាភិបាលនៅអនុវិទ្យាល័យកូនភ្នំ៣២ក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង៕
អត្ថបទ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី