សន្តិសុខសង្គម
ខេត្តបន្ទាយមានជ័យ ដាក់វិធានការណ៍តឹងរ៉ឹងដើម្បីទប់ស្កាត់ការនាំចូលសាច់បង្កក និងទំនិញខូចគុណភាព
រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានកោះប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធនិងកម្លាំងទាំងបីប្រភេទ និងសមត្ដកិច្ចនគរបាល យោធាការពារព្រំដែន បង្ការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាសាច់បង្កក និងទំនិញខូចគុណភាព។

កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំពីសំណាក់លោក ឃ្លោក នួយ អភិបាលរងខេត្ត ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨០៧,៨១៥,៨៩១,៩១១។
កិច្ចប្រជុំនេះ ពិភាក្សាសំខាន់លើកការងារបង្ការ បង្ក្រាបសាច់បង្កក និងទំនិញខូចគុណភាពនៅតាមតំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
គួរបញ្ជក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ មានការរឹតបន្តឹងការនាំទំនិញចេញចូល។ តែមុនការរឹតបន្តឹងនេះ សកម្មភាពបទល្មើសតាមព្រំដែនកម្ពុជា ថៃ នៃខេត្តបន្ទាយមានជ័យ បានកើតឡើង ជាពិសេសនៅពេលយប់តាមច្រករបៀង ជោគជ័យ(ណងចចាន់) ច្រករបៀងអូរបីជាន់ ច្រកបៀងតំបន់១ ច្រកសេះងាប់ ដែលច្រករបៀងទាំងនេះភាគច្រើននាំទំនិញជាសត្វពាហនៈ និងសាច់សត្វ។ ក្រៅពីច្រករបៀងក៏នៅមានច្រកតំបន់បឹងត្រកួនក៏មានការនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃតាមរថយន្តកែឆ្នៃដោយមិនមានការបង់ពន្ធត្រឹមត្រូវតាមផ្លូវច្បាប់មិនមានវិក័យបត្រចេញដោយមន្រ្តីគយប្រចាំច្រកឡើយដោយគ្រាន់តែប្រកាសបង់អោយសមត្ថកិច្ចមាត់ច្រក ទំនិញទាំងនោះអាចនាំចូលទាំងយប់ហួសម៉ោងដែលច្រកបើកដំណើរការក៏បាន៕
អត្ថបទ៖ អ ពៅ





-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


