កីឡា
Nick Taylor បញ្ជាក់រឿងក្លិបថៃចង់បានរូបគេរដូវកាលក្រោយ
ប៉ុន្មានថ្ងៃកន្លងទៅនេះ មានព័ត៌មានពីក្លិបបាល់ទាត់របស់លីគបាល់ទាត់កំពូលថៃចង់បានតារាបាល់ទាត់ Nick Taylor សម្រាប់រដូវកាលក្រោយ បន្ទាប់ពីរូបគេជួយឲ្យព្រះខ័នរាជស្វាយរៀងបានឈ្នះពានរង្វាន់២ក្នុង១រដូវកាល។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» ខ្សែបម្រើស្លាបកម្ពស់១.៧៨ម៉ែត្រ បាននិយាយថា ៖«ខ្ញុំគ្រាន់តែអាចនិយាយបានថា រង់ចាំមើលអ្វីនឹងកើតឡើង ប៉ុន្តែឥឡូវនេះខ្ញុំនៅទីនេះជាមួយព្រះខ័នរាជស្វាយរៀង។ ខ្ញុំកំពុងរីករាយក្នុងអបអរសាទរជាមួយក្រុមសម្រាប់ការឈ្នះពានរង្វាន់២។ យើងបន្តអបអរជាមួយគ្នា ហើយមានអ្វីកើតឡើងនៅរដូវកាលក្រោយ រង់ចាំមើលទាំងអស់គ្នា»។

ពាក់ព័ន្ធនឹងភាពខ្លាំងរបស់ក្រុមព្រះខ័នរាជស្វាយរៀងដែលបានឈ្នះជើងឯក២ក្នុងមួយរដូវកាល Nick Taylor បានរៀបរាប់ថា ភាពខ្លាំងរបស់ព្រះខ័នរាជស្វាយរៀងមិនមានតែសកម្មភាពលេងនៅលើទីលាននោះទេ ប៉ុន្តែស្មារតី និងឆន្ទៈក្រុមគឺជាមូលដ្ឋានគ្រឹះសំខាន់។

កីឡាករខ្មែរ-អាមេរិកបាននិយាយថា ៖«សមិទ្ធផលទាំងអស់នេះគឺកើតចេញពីឆន្ទៈរបស់ក្រុមយើង។ ស្មារតីក្រុមដើម្បីទទួលបានជ័យជម្នះ ដើម្បីប្រយុទ្ធនៅលើទីលាន។ មិនថាយើងឈ្នះការប្រកួត ឬចាញ់ការប្រកួត ឬក៏លេងមិនបានល្អនោះទេ ប៉ុន្តែស្មារតីក្រុមរបស់យើងនៅតែមានភាពវិជ្ជមាន កែលំអ ព្យាយាមធ្វើឲ្យប្រសើរជាលំដាប់។ ទាំងអស់នេះហើយជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យដ៏ធំធេងក្នុងរដូវកាលនេះ ពីព្រោះគ្រប់ក្លិបទាំងអស់សុទ្ធតែជួបការលំបាក ប៉ុន្តែនៅពេលជួបការលំបាក ឆន្ទៈ ស្មារតីរបស់យើងនៅតែមាន ដូច្នេះអ្វីៗអាចទៅរួច»។

រហូតដល់ពេលនេះ ក្លិបព្រះខ័នរាជស្វាយរៀងមិនទាន់ប្រកាសជាផ្លូវការណាមួយពាក់ព័ន្ធនឹងកីឡាករ Nick Taylor ទេ ប៉ុន្តែរូបគេជាកីឡាករដ៏សំខាន់មិនអាចខ្វះបានសម្រាប់ក្រុមនាពេលបច្ចុប្បន្ន។ ជាពិសេសពួកគេកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះពានរង្វាន់អន្តរជាតិ២ផ្សេងគ្នានាពេលដ៏ខ្លីខាងមុខ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


