ជីវិតកម្សាន្ដ
ព្រាប សុវត្ថិ ព្រមានម្ចាស់ Page មួយក្រោយយករូបក្រុមគ្រួសារទៅបង្ហោះគ្មានការអនុញ្ញាត ក្នុងន័យបោកប្រាស់
កំពូលតារាចម្រៀងងារជាឧកញ៉ាលោក ព្រាប សុវត្តិ បានផ្ទុះប្រតិកម្មដោយបង្ហាញការហួសចិត្តជាខ្លាំងព្រមទាំងព្រមានម្ចាស់ Page លក់គ្រឿងអលង្ការមួយឲ្យលុបចោលជាបន្ទាន់ ក្រោយយករូបក្រុមគ្រួសាររបស់លោកទៅបង្ហោះដោយគ្មានការអនុញ្ញាតដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកគាំទ្រ និងមហាជនបានកត់សម្គាល់ឃើញថា ករណីនេះជាលើកទី១ ដែលធ្វើឲ្យកំពូលតារាចម្រៀងឧកញ៉ារូបនេះបានបញ្ចេញប្រតិកម្មព្រមានចាត់វិធានការផ្លូវច្បាប់ប្រសិនបើម្ចាស់ផេករូបនោះមិនព្រមទទួលស្គាល់កំហុសតាមរយ:ការលុបចោលជាបន្ទាន់រាល់ការផុសរូបក្រុមគ្រួសារលោកដោយគ្មានការអនុញ្ញាត។
តារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពនោះថា «ជម្រាបសួរបងប្អូន ពូមីងអ៊ុំប្រុស អ៊ុំស្រីជាទីគោរពស្រលាញ់ ខ្ញុំបាទ ព្រាប សុវត្ថិ សូមជម្រាបដល់បងប្អូនពូមីង អ៊ុំប្រុស អ៊ុំស្រី អោយបានជ្រាបថា ដោយសារថ្មីៗនេះខ្ញុំបាទបានឃើញមាន Facebook Pages ឈ្មោះ Gold PNJ – គ្រឿងអលង្ការលំដាប់ខ្ពស់ដែលបានយករូបក្រុមគ្រួសារយើងខ្ញុំទៅផុសដោយគ្មានការអនុញ្ញាតដោយបានភ្ជាប់ជាមួយអត្ថបទ ១៧៥ដុល្លារសល់សូន្យដុល្លារការផ្តល់ជូនមាសសុទ្ធដោយឥតគិតថ្លៃ មួយគូក្នុងមនុស្សម្នាក់ឥតគិតថ្លៃទាំងស្រុង ធានាលោកអ្នកនឹងទទួលបានមាសសុទ្ធដោយឥតគិតថ្លៃ។ ដោយតម្រូវអោយអ្នកដែលចង់បានមាសធ្វើការផ្ញើលុយ១៥ដុល្លារក្នុងម្នាក់។

លោក ព្រាប សុវត្ថិ បាននិយាយទៀតថា “យើងខ្ញុំសូមជូនដំណឹងទៅដល់ម្ចាស់ Facebook Pages ទាំងនោះធ្វើការលុបការផ្សព្វផ្សាយនោះដែលមានរូបភាពក្រុមគ្រួសារយើងខ្ញុំជាបន្ទាន់ ពុំដូចនោះទេយើងខ្ញុំនឹងមានវិធានការទៅតាមនិតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា”។

បន្ថែមពីនេះ លោក ព្រាប សុវត្ថិ បញ្ជាក់ដែរថា ជាមួយគ្នានេះដែយើងខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់អោយបានជ្រាបថា ការផ្សព្វផ្សាយនេះពុំមានការអនុញ្ញាតពីក្រុមគ្រួសារយើងខ្ញុំឡើយក្រុមគ្រួសារយើងខ្ញុំពុំមានពាក់ព័ន្ធអ្វីជាមួយម្ចាស់ Facebook Pages ទាំងនោះឡើយសូមបងប្អូនកុំធ្វើការផ្ញើលុយទៅពួកគាត់ជៀសវាងការចាញ់បោកដោយប្រការណាមួយ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


