ជីវិតកម្សាន្ដ
មិនដល់ ២៤ម៉ោង ឈុតខ្លី MV “កុលាបមានបន្លា” លោកព្រាប សុវត្ថិ មានអ្នកចូលទស្សនា ជិត 3M Views
នេះអាចចាត់ទុកថាជោគជ័យដ៏ធំមួយទៀត សម្រាប់កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេស លោក ព្រាប សុវត្ថិ ខណ:ដែលគ្រាន់តែបង្ហើបឈុតខ្លីនៃសកម្មភាពថត MV បទ “កុលាបមានបន្លា” មិនដល់ ២៤ម៉ោងផង មានអ្នកទស្សនាជិត 3M Views ទៅហើយ។

តាមរយៈសកម្មភាព MV បទថ្មី “កុលាបមានបន្លា” ដែលនិពន្ធ និងផលិតឡើងដោយផលិតកម្ម Galaxy Navatra ហើយច្រៀងនិងសម្ដែងផ្ទាល់ដោយកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ជាមួយទឹកដមសំឡេងពិរោះជក់ចិត្ត អមនឹងកាយវិការរាំយ៉ាងរស់រវើក គឺទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រ។ ខណៈមិនទាន់បាន ២៤ម៉ោង ស្រួលបួលផង ក៏មានអ្នកយកទៅរាំតាមបាត់ទៅហើយ។
ដោយមើលឃើញពីសន្ទុះនៃការគាំទ្រនេះ ភរិយាឧកញ៉ា ព្រាប សុវត្ថិ គឺអ្នកស្រី ឡុង ស្រីមុំ ក៏បានសម្តែងក្តីរំភើប និងអរគុណចំពោះការគាំទ្រនេះផងដែរ ដោយបានរៀបរាប់ថា “សូមគោរពអរគុណអ៊ុំប្រុស អ៊ុំស្រី ពូមីង បងប្អូន ដែលបានចូលមកមើល Videoខ្លីថ្មីរបស់បង ព្រាប សុវត្ថិ ក្នុងរយ:ពេល ១២ម៉ោង បាន 2.3M Views” និងមកដល់ត្រឹមម៉ោងនេះ មានទស្សនារហូតដល់ជិត ៣លានដងទៅ។

ទន្ទឹមគ្នានោះក៏មានអ្នកគាំទ្របានលើកឡើងថា “ខ្ញុំជាហ្វេនបងតាំងពីឆ្នាំ៩៧ មកដល់បច្ចុប្បន្ន ខ្ញុំស្រលាញ់បង ព្រាប សុវត្ថិគឺជា ព្រាប សុវត្ថិ មិនថាបងប្ដូរ style បែបណាក៏បងនៅតែជាបង ព្រាប សុវត្ថិ ក្នុងចិត្ដខ្ញុំដដែល ហើយខ្ញុំក៏សង្ឃឹមថាហ្វេនហ្វេនទាំងអស់ដែលស្រលាញ់គាំទ្របង ព្រាប សុវត្ថិ និងបើកចិត្តទទួលយករសជាតិថ្មីពីបង“។


គួរបញ្ជាក់ដែរថា ឧកញ៉ា ព្រាប សុវត្ថិ ជាតារាចម្រៀងមួយរូបដែលជោគជ័យខ្លាំងលើការងារសិល្ប: និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្ន លោកក៏ជាតារាចម្រៀងជួរមុខរបស់ផលិតកម្មធំ Galaxy Navatra និងនៅតែមានប្រជាប្រិយភាពក្នុងដួងចិត្តអ្នកគាំទ្រ។ តួយ៉ាង រយៈពេលជិត ៣ទសវត្សរ៍លើវិថីសិល្បៈ ក្នុងនាមជា Top1 របស់កម្ពុជា ក៏ពុំទាន់មានតារាចម្រៀងប្រុសរូបណាអាចបំបែកកំណត់ត្រានេះបាននៅឡើយដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


