សន្តិសុខសង្គម
យុវតីម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនឯង ខណៈឪពុកម្ដាយរារាំងមិនឲ្យមានស្នេហា
យុវតីម្នាក់ខឹងឪពុកម្ដាយមិនឲ្យមានស្នេហាតូចចិត្តប៉ុនប៉ងរកសម្លាប់ខ្លួនជាច្រើនដងមកហើយ ប៉ុន្តែមិនបានសម្រេច លើកនេះបានសម្រេចដូចបំណងមែន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងការដ្ឋានទី៨ ក្នុងក្រុមហ៊ុនចម្ការចេក(វៀតណាម)ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ។
លោក ហ៊ួន ផល្លា នាយប៉ុស្តិ៍ស្រែអង្ក្រងបានឲ្យដឹងថា យុវតីធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះ ឈ្មោះ ស៊ុត វៃអាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងក្រុមហ៊ុនកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា យុវតីរូបនេះបានរកធ្វើអត្តឃាតខ្លួនឯងជាច្រើនដងមកហើយដែរ ប៉ុន្តែមិនបានសម្រេច ដោយខឹងឪពុកម្ដាយបំបែកបំបាក់មិនឲ្យមានស្នេហា ទើបសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងទាំងនៅវ័យក្មេង។
លោកថា ម្ដាយយុវតីបានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ច មុនពេលកើតហេតុ កូនចៅបានចាកចេញទៅធ្វើការងារអស់នៅសល់តែម្ដាយនិងកូនស្រីនៅតូចចាំផ្ទះ ហើយឃើញកូនស្រីទៅបន្ទប់ទឹកយូរពេក ក៏ម្ដាយឲ្យកូនស្រីនៅតូចទៅមើល ក៏ស្រែកឆាឡោឡើងហើយឲ្យគេមកជួយ ប៉ុន្តែហួសពេលទៅហើយ។ យុវតីចងកជាប់នឹងថ្នឹមរោងការដ្ឋានទី៨ យកខ្សែលីឡុងដែលគេចងចេកនិងវេចខ្ចប់នៅក្នុងការដ្ឋាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានចុះមកដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច្ច័យលើជនរងគ្រោះ ពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជារឿងឃាតកម្មឡើយ។
បច្ចុប្បន្នសពយុវតីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


