ព័ត៌មានជាតិ
ភ្នំពេញនៅរដូវប្រាំង ឆ្នាំ២០២១នេះ ខ្វះភ្លើងប្រើឬទេ?
ទីក្រុងភ្នំពេញនឹងមិនជួបបញ្ហាកង្វះខាតថាមពលអគ្គីសនីទៀតទេនៅរដូវប្រាំងឆ្នាំ២០២១នេះ បន្ទាប់ពីកម្ពុជាបានដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គីសនីចំនួនពីរ ដែលបានបញ្ជាទិញពីប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់ ជាមួយនឹងអនុភាពផលិតកម្លាំង៤០០មេហ្គាវ៉ាត់រួចមក។
ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ «នៅរដូវប្រាំងឆ្នាំ២០២១នេះ ទីក្រុងភ្នំពេញលែងជួបបញ្ហាកង្វះខាតថាមពលអគ្គីសនីទៀតហើយ។ យើងអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទាំងអស់ ដោយសារម៉ាស៊ីន៤០០មេហ្គាវ៉ាត់ ដែលយើងបានដំឡើងកាលពីឆ្នាំ២០២០បានដាក់ឱ្យដំណើរការហើយ។ ក្រៅពីនេះ ស្ថានភាពនៃការផ្គត់ផ្គង់តាមរយៈប្រភពផ្សេងៗទៀតក៏អាចមានលទ្ធភាពដើម្បីបំពេញតាមតម្រូវការដែរ។»

លោកបានបន្តថា កាលពីឆ្នាំ២០២០ យើងក៏មិនជួបបញ្ហាខ្វះខាតថាមពលអគ្គីសនីដែរ ប៉ុន្តែយើងខ្វះខាតថាមពលអគ្គីសនីប្រើប្រាស់នៅឆ្នាំ២០១៩។ កាលពីឆ្នាំ២០២០ ជំងឺកូវីដ១៩បានធ្វើឱ្យរោងចក្រ និងសណ្ឋាគារមួយចំនួនបិទទ្វារ ដែលនាំឱ្យតម្រូវការមានការធ្លាក់ចុះបន្តិច ស្របពេលដែលសមត្ថភាពផ្គត់ផ្គង់របស់យើងនៅដដែល។ ដូច្នេះ យើងអាចគ្រប់គ្រងស្ថានការណ៍បាននៅឆ្នាំ២០២១។

ទោះបីជាយ៉ាងណាក៏ដោយ លោក វិចទ័រ ហ្សូនា បានពន្យល់ថា កម្ពុជានៅតែបន្តនាំចូលថាមពលពីប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀមណាម ប្រមាណ១៥ភាគរយនៃតម្រូវការផ្គត់ផ្គង់សរុប។ បច្ចុប្បន្ន កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន៨៥ភាគរយប៉ុណ្ណោះនៃតម្រូវការផ្គត់ផ្គង់សរុប។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារចុងឆ្នាំ២០២០នៃក្រសួងរ៉ែ និងថាមពល ក្នុងចំណោមភូមិជាង ១៤,០០០នៅទូទាំងប្រទេស ការផ្គត់ផ្គង់អគ្គីសនីបានគ្របដណ្ដប់៩៧ភាគរយ។ នៅឆ្នាំ២០២១-២០២២នេះ ក្រសួងនឹងព្យាយាមផ្គត់ផ្គង់អគ្គីសនីឱ្យគ្របដណ្ដប់ទៅដល់ជិត១០០ភាគរយ។
អត្ថបទ៖ វ៉ាត វិន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ