ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ចប់ការហ្វឹកហ្វឺនបើកយន្តហោះចម្បាំង F-16 នៅអាមេរិក
ក្រុមដំបូងនៃអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែន បានបញ្ចប់ជាស្ថាពរនូវការហ្វឹកហ្វឺននៅសហរដ្ឋអាមេរិក សម្រាប់ការកាន់ចង្កូតបញ្ជាយន្តហោះចម្បាំងប្រភេទ F-16។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ចំនួនអ្នកបើកយន្តហោះអ៊ុយក្រែន និងកាលបរិច្ឆេទបញ្ចប់វគ្គសិក្សានេះ មិនត្រូវបង្ហើបឲ្យដឹងនោះឡើយ ប៉ុន្តែបើតាមប្រភពពីអ្នកនាំពាក្យនៅមូលដ្ឋានទ័ពអាកាសរដ្ឋអារីហ្សូណា ដែលជាកន្លែងរៀបចំការហ្វឹកហ្វឺន បានឲ្យដឹងថា ក្រុមអ្នកបើកយន្តហោះទាំងនោះកំពុងធ្វើដំណើរទៅអឺរ៉ុបបន្ត ដើម្បីចូលរួមវគ្គសិក្សាបន្ថែមទៀត។
កាលពីចុងខែមករាកន្លងទៅ ទស្សនាវដ្ដី Air & Space Forces បានចុះផ្សាយថា ប្រភពពីមន្ទីរបញ្ជកោណបាននិយាយថា មានទាហានអ៊ុយក្រែនចំនួន៤នាក់កំពុងត្រូវបានហ្វឹកហ្វឺនដោយអាមេរិកនៅរដ្ឋអារីហ្សូណា សម្រាប់ការប្រើយន្តហោះ F-16។

អ្នកស្រី Celeste Wallander ជំនួយការរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិ បានប្រាប់ថា លោកខាងលិចនឹងបញ្ជូនយន្តហោះចម្បាំងទម្លាក់គ្រាប់បែក F-16 និងសម្ភារៈថែទាំជួសជុស ឲ្យទៅអ៊ុយក្រែន នៅក្នុងឆ្នាំ២០២៤ នេះ ដែលជាហេតុនាំឲ្យមានការហ្វឹកហ្វឺនទាហានអ៊ុយក្រែន ដើម្បីធ្វើប្រតិបត្តិការយន្តហោះ F-16។
អ៊ុយក្រែន រំពឹងនឹងទទួលបានយន្តហោះចម្បាំង F-16 ជាង៦០គ្រឿងពីប្រទេសប៊ែលហ្សិក ដាណឺម៉ាក ហុល្លង់ និងន័រវេស៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


