ព័ត៌មានជាតិ
វិស័យធំៗ ចំនួន ៣ នៅកម្ពុជា ត្រូវការកម្លាំងពលកម្មជាង ៥ ម៉ឺនកន្លែង
វិស័យធំៗ ចំនួន ៣ នៅកម្ពុជា រួមមានវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ត្រូវការកម្លាំងពលកម្មជាង ៥ ម៉ឺនកន្លែង ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការកម្លាំងពលកម្មច្រើនជាងគេ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៥១ ៨៦៣ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៣៨ ៦៤៦ កន្លែង វិស័យសេវាកម្មមានចំនួន ៣ ១៦៨ កន្លែង និងវិស័យកសិកម្មមានចំនួន ១០ ០៤៩ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៥ ៦៨៦ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១០ ១០២ កន្លែង។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម ៤ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ៩ ៣៨២ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៨ ៥៩៤ កន្លែង និងផ្នែកសេវាកម្ម ៧២៥ កន្លែង និងកសិកម្ម ៦៣ កន្លែង។ ខេត្តស្វាយរៀងមានចំនួន ១១ ៤៥៧ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ១០ ៦៧៣ កន្លែង និងសេវាកម្ម ៧៨៤ កន្លែង។

ខេត្តពោធិ៍សាត់មានតម្រូវការកម្លាំងពលកម្ម ១ ៥៨២ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ១ ១៤១ កន្លែង និងសេវាកម្មចំនួន ៤៤១ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ៣ ៣២០ កន្លែង។ ខេត្តតាកែវមាន ២ ៦១៨ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ២ ៥១២ កន្លែង និងសេវាកម្ម ១០៦ កន្លែង។ កំពង់ចាមមានតម្រូវការ ១ ០៥២ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៩៦៧កន្លែង និងសេវាកម្ម ៨៥ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ៦០២ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ១០៨ កន្លែង និងសេវាកម្ម ៤៩៤ កន្លែង និងខេត្តផ្សេងៗ មាន ២ ០៦២ កន្លែង ក្នុងនោះឧស្សាហកម្មមាន ១ ២២៩ កន្លែង សេវាកម្ម ៥៣៣ កន្លែង និងកសិកម្ម ៣០០ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៥ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ២៥ ០០២ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ៩៨៦ កន្លែង អ្នករចនាម៉ូដផលិតផល និងសម្លៀកបំពាក់ចំនួន ៨៧០ កន្លែង កម្មករក្នុងផលិតកម្មចំនួន ៧ ១៧៤ កន្លែង អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលិតផលគីមីចំនួន ១ ១០០ កន្លែង កម្មករវេចខ្ចប់ដោយដៃចំនួន ៩៥៣ កន្លែង អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដប និងដាក់ស្លាកសញ្ញា ៦៦១ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៥៨២ កន្លែង អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ចំនួន ៥៥៥ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើស្បែកជើង និងសម្ភារៈដែលពាក់ព័ន្ធចំនួន ៥៣៥ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៤០០ កន្លែង និងមុខរបរផ្សេងៗ ៥ ៤៤៥ កន្លែង៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


