Connect with us

សេដ្ឋកិច្ច

អង្គការសង្គមស៊ីវិលអះអាងថា កម្លាំងពលកម្មផលិត​កម្មកៅស៊ូ និងចេក មួយចំនួន មិនទាន់​ទទួលបានប្រព័ន្ធគាំពារសង្គម

បានផុស

នៅ

អង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងថា កម្លាំងពលកម្ម នៅក្នុងវិស័យកសិ-ឧស្សា​ហកម្ម ដំណាំចេក និងកៅស៊ូ មួយចំនួន មិនទាន់ទទួលបានការគ្របដណ្ដប់​គោលនយោបាយ​ប្រព័ន្ធគាំពារសង្គមរបស់រាជរដ្ឋាភិបាល។

អង្គការអុកស្វាម និងអង្គការដៃគូរអនុវត្តគម្រោង សមភាពសម្រាប់ទាំងអស់គ្នា នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ​បានរៀបចំកិច្ចសន្ទនាថ្នាក់ជាតិ​ក្រោមប្រធានបទ​ “ប្រព័ន្ធគាំពារសង្គមដែល​ល្អប្រសើរសម្រាប់កម្មករ និងកសិករក្នុងខ្សែច្រវាក់ចេក និងកៅស៊ូ”។ 

រូបភាពតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសន្ទនានេះរៀបចំឡើងនៅរាជធានីភ្នំពេញក្នុងគោលបំណងចែករំលែកការអនុវត្តល្អៗរបស់អ្នកពាក់ព័ន្ធសំខាន់ៗ​ពីស្ថាប័ន​រាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្តល់ការគាំពារដល់កសិករ និងកម្មករ និងពិភាក្សារកដំណោះស្រាយរួមគ្នាលើបញ្ហាប្រឈមមួយចំនួនដែលនៅសេសសល់ ប្រកបដោយប្រសិទ្ធភាព។

កិច្ចសន្ទនាមានអ្នកចូលរួមប្រមាណ ១៣០ នាក់ មកពីស្ថាប័នក្រសួងពាក់ព័ន្ធថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងក្រុមហ៊ុនវិនិយោគ កម្មករ និងកសិករ ពាណិជ្ជករ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមមានប្រសាសន៍ថា កម្មករនៅក្នុងវិស័យកសិ-ឧស្សា​ហកម្ម ដំណាំចេក និងកៅស៊ូ ជួបការលំបាកជាច្រើនទាំងការស្នាក់នៅ និងការ​បំពេញ​ការងារ​ដោយសារចម្ការភាគច្រើនស្ថិតនៅតំបន់ដាច់ស្រយាល​ពេលខ្លះមិនមាន​សេវាទូរស័ព្ទ​​ទៅដល់ ផ្លូវធ្វើដំណើរឆ្ងាយ និងលំបាក។​

លោកស្រីបានឱ្យដឹងថា កម្មករប្រឈមដោយផ្ទាល់ពីការ​ប្រើប្រាស់ថ្នាំគីមីកសិកម្ម ដែលអាចបង្កផលលំបាកដល់សុខភាពទាំងពេលកំពុងបំពេញការងារ និងឥទ្ធិពលរយៈពេលវែង ប្រសិនបើមិនមានការប្រើប្រាស់សម្លៀកបំពាក់ សំភារៈ និងឧបករណ៍​ការពារឱ្យបានត្រឹមត្រូវ។

លោកស្រី ភាណ សោភ័ណបន្ថែមថា៖ «កម្មករទទួលបានការគាំពារមួយចំនួន តាមរយៈរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ប៉ុន្តែវិសាលភាពនៅមានកម្រិតនៅឡើយ»។

លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មានប្រសាសន៍​ថាការចូលចំណែកដល់ការអភិវឌ្ឍគោលនយោបាយកិច្ចគាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករ-និយោជិត ជាមួយរាជរដ្ឋាភិបាល គឺជាការដោះស្រាយ​បញ្ហាប្រឈម​ក្នុងការអភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រី សេង រាសី នាយិកានៃអង្គការសីលការមានប្រសាសន៍ថា ស្រ្តី ជាកម្មករ ​និង​កសិករ ដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដូច្នេះកិច្ចសន្ទនា​ពហុភាគី​លើប្រព័ន្ធគាំពារសង្គម មានសារ:សំខាន់ណាស់ក្នុងការរកដំណោះ​ស្រាយ​រួម ដែលធានាការ​រស់នៅរបស់ពួកគាត់ប្រកបដោយសេចក្ដីថ្លៃថ្នូរ។

លោក ខៀវ សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ មានប្រសាសន៍ថា បញ្ហាប្រឈមពិតជាមាន ប៉ុន្តែសំខាន់គឺយើងរួមគ្នាដោះស្រាយ។

លោកថា កាលពីពេលថ្មីៗនេះ ក្រសួងក៏បានចាត់ក្រុមអធិការកិច្ចចុះទៅខេត្តរតនគិរី ខេត្តមណ្ឌល​គិរី  ខេត្តក្រចេះ និងខេត្តស្ទឹង​ត្រែង និងបានណែនាំឱ្យបណ្ដាក្រុមហ៊ុន កែសម្រួលលក្ខខណ្ឌការ​ងារ​​ឱ្យបានល្អប្រសើរ។

លោកបញ្ជាក់ថា ប្រាក់ឈ្មួល អប្បរមា រដ្ឋាភិបាលកំណត់បានតែក្នុង​វិស័យកាត់ដេរ និងស្បែកជើង ដោយឡែកវិស័យកសិកម្ម និងវិស័យផ្សេងទៀត មិនទាន់បាន​កំណត់នៅឡើយ។

នៅក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៤ នេះ ការនាំចេញកៅស៊ូសម្រេចបានទឹកប្រាក់ចំនួន ២២៩ លានដុល្លារ កើនឡើង ១៩,៨៣% បើធៀបនឹងរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ដែលមានចំនួន ១៩១ លានដុល្លារ ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។ យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានឱ្យដឹងថា កម្ពុជា​មានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺនហិកតា (៤០៧,១៧២) គិតត្រឹមឆ្នាំ ២០២៣។

ដោយឡែក សម្រាប់ដំណាំចេកអំបូងលឿង បើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៤ មានចំនួនជាង ១៤ ម៉ឺន ៣ ពាន់តោន ដោយទទួលបានទឹកប្រាក់ជាង ៩៦ លានដុល្លារ មានការធ្លាក់ចុះជាង ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កត្តាដែលនាំអោយមានការធ្លាក់ចុះនេះ គឺការប្រែប្រួលអាកាសធាតុ។ ផ្លែចេករបស់កម្ពុជាភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម ហើយក៏មានលក់លើទីផ្សារក្នុងស្រុកផងដែរ។ បើតាម​ក្រសួងកសិកម្ម ប្រទេសកម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ចេក ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​ប្រមូល​ផល​ជាង ​១១ ​ពាន់​ហិកតា នៅក្នុង​ឆ្នាំ ​២០២២ និង​អាចមាន​ការកើនឡើង​តិចតួច ក្នុង​ឆ្នាំ ​២០២៣ ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួមមាន​ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងកំពង់ស្ពឺ​​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៦ វិនាទី មុន

ម៉ានិត ទម្លាយរឿងរ៉ាវនៅពីក្រោយការគាំទ្ររបស់ ទេព បូព្រឹក្ស ចំពោះខ្លួន ខណៈគ្រោងទម្លាក់ចម្រៀងរួមគ្មាយប់នេះ

ជីវិតកម្សាន្ដ៣ នាទីutes មុន

Dino ក្រុមចម្រៀង Seventeen ក្លាយជាតារាប្រុស ហ៊ានចាយលុយ ទិញផ្ទះតម្លៃ៦.៥ លានដុល្លារ

ព័ត៌មានជាតិ៤ នាទីutes មុន

ចំពេលជម្លោះកំពុងតានតឹង សម្តេច ហ៊ុន សែន ប្រាប់ពលរដ្ឋនៅជាប់ព្រំដែនថៃ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

៦ខេត្តនៅថៃ ធ្វើលំហាត់ត្រៀមខ្លួន ចំពោះរលកយក្សស៊ូណាមិ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ពូទីន នឹងមិនចូលរួម​កិច្ចប្រជុំ​ BRICS នៅ​ប្រេស៊ីល ព្រោះ​បារម្ភ​ពី​ដីកា​ចាប់ខ្លួនរបស់ ICC

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្មក់បង្រ្កាបភោជនីយដ្ឋានយីហោ «ចំការស្នេហ៍» សង្ស័យលួចបង្កប់បម្រើសេវាកម្មផ្លូវភេទ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រោយជោគជ័យនៅអ៊ីរ៉ង់ ត្រាំ ហាក់ចង់ប្តូរឈ្មោះក្រសួងការពារជាតិ ទៅ «ក្រសួងសង្គ្រាម» វិញ

សន្តិសុខសង្គម២៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម