ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង បម្រើវិស័យធំៗ ៣
ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសថា គិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកចំនួន ៥៤ ៧៣៣ កន្លែង នៅទូទាំងប្រទេស សម្រាប់បម្រើទៅលើវិស័យធំៗ ៣ រួមមាន ៖ វិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម។

បើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្លាំងពលកម្មក្នុងស្រុកចំនួន ៥៤ ៧៣៣ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៤៣ ៥៩៤ កន្លែង វិស័យសេវាកម្មមានចំនួន ៦ ៩២១ កន្លែង និង វិស័យកសិកម្មមានចំនួន ៤ ២១៨ កន្លែង។

ជាមួយនេះ នៅខេត្តកំពង់ឆ្នាំងមានតម្រូវការកម្លាំងពលកម្ម ១៦ ៩០៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១៦ ៩០៨ កន្លែង និង ផ្នែកសេវាកម្ម ១ កន្លែង។ ខេត្តស្វាយរៀងមាន ៩ ៩៥០ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៩ ៤២៤ កន្លែង និង ផ្នែកសេវាកម្ម ៥២៦ កន្លែង។ ខេត្តកណ្ដាលមាន ៩ ៦៣១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៩ ៥៦២ កន្លែង និង ផ្នែកសេវាកម្ម ៦៩ កន្លែង។ រាជធានីភ្នំពេញមាន ៥ ៤៥៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៧០៣ កន្លែង ផ្នែកសេវាកម្ម ៣ ៧៥២ កន្លែង និង ផ្នែកកសិកម្ម ១ កន្លែង។ ខេត្តក្រចេះមាន ៣ ៨០០ កន្លែង ក្នុងនោះ ផ្នែកកសិកម្ម ៣ ៨០០ កន្លែង។

ដោយឡែក ខេត្តកំពង់ស្ពឺមាន ៣ ២២៣ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៣ ២១៤ កន្លែង និង ផ្នែកសេវាកម្ម ៩ កន្លែង។ ខេត្តកំពង់ចាមមានតម្រូវការកម្លាំងពលកម្មចំនួន ២ ០០១ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១ ៨៧២ កន្លែង និង ផ្នែកសេវាកម្ម ១២៩ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្មចំនួន ១ ២៦៤ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៣៦១ កន្លែង និង ផ្នែកសេវាកម្ម ៩០៣ កន្លែង។ ខេត្តសៀមរាបមានតម្រូវការកម្លាំងពលកម្មចំនួន ៩៦៥ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១២៨ កន្លែង ផ្នែកសេវាកម្ម ៨០៦ កន្លែង និង ផ្នែកកសិកម្ម ៣១ កន្លែង។ ខេត្តពោធិ៍សាត់មានតម្រូវការកម្លាំងពលកម្មចំនួន ៣៧៩ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ២៤៤ កន្លែង និង ផ្នែកសេវាកម្ម ១៣៥ កន្លែង និង ខេត្តផ្សេងៗ មាន ១ ១៥៥ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ១៧៨ កន្លែង សេវាកម្ម ៥៩១ កន្លែង និង កសិកម្ម ៣៨៦ កន្លែង។

ចំពោះកម្លាំងពលកម្មជាង ៥ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន ៖ អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករខ្ចប់វេចដោយដៃ កម្មករចម្ការដំណាំ កម្មករក្នុងផលិតកម្ម វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និង ទីផ្សារ យន្តការី និង អ្នកដំឡើងអគ្គិសនី មន្ត្រីឥណទាន និង កម្ចីប្រាក់ អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង អ្នកប្រមូលបំណុល និង អ្នកធ្វើការដែលពាក់ព័ន្ធ អ្នកការពារសន្តិសុខ និង មុខរបរផ្សេងៗ។

សម្រាប់យុវជនទាំងអស់ដែលមានបំណងចង់ស្វែងរកការងារទាំងនេះ សូមទាក់ទងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬ តេលេក្រាម និង CoolApp លេខ ០៧៧ ២៣ ២៣ ៧៨៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង