Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។ នេះតាមការបង្ហើបឱ្យដឹងដោយសម្ដេចតេជោផ្ទាល់នៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា នាថ្ងៃទី៦ ខែមិថុនានេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់លោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េ ពីបំណងរបស់សម្ដេចក្នុងការចូលជួបជាមួយប្រធានាធិបតីកូរ៉េ ដែលអាចចាត់ទុកថា ជាមិត្តចាស់របស់សម្តេច នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅប្រទេសកូរ៉េ នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។ តាមការលើកឡើងរបស់សម្ដេច តេជោ ដំណើរទស្សនកិច្ចនេះ គឺដើម្បីអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) នៅរដ្ឋធានីសេអ៊ូល និងការទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Dongguk University Wise។

សម្ដេចតេជោ ក៏បានសម្ដែងក្ដីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅចូលរួមវេទិកាចំណេះដឹងពិភពលោក នៅ ពេលខាងមុខ ក៏នឹងមានឱកាសបានជួបជាមួយនឹងប្រធានសភាជាតិថ្មីនៃប្រទេសកូរ៉េផងដែរ។

ដោយទទួលដំណឹងបែបនេះ លោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា បានសន្យានៅចំពោះមុខសម្ដេចតេជោ ថា លោកនឹងខិតខំរៀបចំឱ្យមានជំនួបនានារវាងសម្ដេចតេជោ ជាមួយប្រមុខថ្នាក់ដឹកនាំ និងឥស្សរជនរបស់កូរ៉េ ក្នុងអំឡុងពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម