កីឡា
យប់នេះក្រុមកំពូលៗប៉ះគ្នាវគ្គ វគ្គវិលជុំសន្សំពិន្ទុ Volleyball Nations League
ការប្រកួតពានរង្វាន់បាល់ទះបុរសពិភពលោកឆ្នាំ២០២៤ (Volleyball Nations League) នឹងកក្រើកនៅថ្ងៃនេះ ដោយក្រុមខ្លាំងកំពូលតារាងត្រូវជួបគ្នាដើម្បីស្វែងរកពិន្ទុឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ការប្រកួតនៅម៉ោង១:៣០ រសៀលថ្ងៃនេះ ក្នុងវគ្កវិលជុំសន្សំពិន្ទុក្នុងពូលក្រុមមិនទាន់ស្គាល់បរាជ័យស្លូវេនី ត្រូវជួបជាមួយក្រុមប្រេស៊ីល។ ក្រុមស្លូវេនី បច្ចុប្បន្នកំពុងឈរលេខ៣ ក្នុងតារាងពិន្ទុ ក្រោយប្រកួត៥លើក ឈ្នះទាំង៥ មាន១៣ពិន្ទុ ខណៈក្រុមប្រេស៊ីលឈរនៅលេខ៥ បន្ទាប់ពីប្រកួត៦លើក ឈ្នះ៤ ចាញ់២ មាន១២ពិន្ទុ។ ដូច្នេះរង់ចាំថា ស្លូវេនីអាចបន្តកំណត់ត្រាមិនចាញ់របស់ខ្លួនឬក្រុមប្រេស៊ីលជាដំបូងអាចបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ស្លូវេនីក្នុងពានរង្វាន់ Volleyball Nations League ឆ្នាំ២០២៤។

ជំនួបដ៏ជក់ចិត្តនៅមួយគូទៀតគឺការប្រកួតរវាងក្រុមជប៉ុនប៉ះគ្នាជាមួយក្រុមប៉ូឡូញ នាវេលាម៉ោង៥:២០ ល្ងាចនេះ។ សម្រាប់ក្រុមប៉ូឡូញ កំពុងឈរលេខ១ ក្នុងតារាងពិន្ទុ ក្រោយប្រកួត៦លើក ឈ្នះ៥ ចាញ់១ មាន១៥ពិន្ទុ។ ចំណែកក្រុមជប៉ុន កំពុងឈរលេខ៤ ក្រោយ៥លើក ឈ្នះ៥ ចាញ់១ មាន១៣ពិន្ទុ។ ក្នុងការប្រកួតល្ងាចនេះជាជំនួបដែលអ្នកគាំទ្របាល់ទះទន្ទឹងរង់ចាំ ដោយសារក្រុមទាំង២ សុទ្ធតែក្រុមលំដាប់ពិភពលោកដូចគ្នា។

គូចុងក្រោយនាវេលាម៉ោង ១០យប់ ក្រុមគុយបាត្រូវជួបជាក្រុមអុីតាលី ក្នុងការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្ដាហ៍ទី២ពានរង្វាន់ Volleyball Nations League ឆ្នាំ២០២៤។ ក្រុមអុីតាលី កំពុងឈរលេខ២ ក្នុងតារាងពិន្ទុក្រោយប្រកួត៦លើក ឈ្នះ៥ ចាញ់១ មាន១៥ពិន្ទុ ខណៈក្រុមគុយបា កំពុងឈរនៅ៨ បន្ទាប់ពីប្រកួត៦លើក ឈ្នះ៣ ចាញ់៣ មាន១០ពិន្ទុ។
ការប្រកួតក្រុមទាំង២ត្រូវពិន្ទុចាំបាច់ដូចគ្នាដើម្បីឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ក្នុងជំនួប៣គូនេះសុទ្ធតែជាគូសំខាន់ប្រចាំសប្ដាហ៍ទី២នេះ។ ការប្រកួតកាន់តែតានតឹង ខណៈគម្លាតពិន្ទុពីក្រុមលេខ១ដល់ក្រុមលេខ៨មិនខុសគ្នាឆ្ងាយទេ៕

អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ