ព័ត៌មានជាតិ
សម្តេចធិបតី៖កូនខ្មែរចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការរៀនសូត្រ មិនត្រូវពឹងខ្សែ
នាឱកាសអញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត ត្រូវវិនិយោគលើការខិតខំប្រឹងប្រែងរៀនសូត្រ និងសមត្ថភាព មិនត្រូវពឹងលើខ្សែ បក្ខពួក ដើម្បីក្លាយជាមន្រ្តីនោះទេ។

សម្តេចធិបតី បានថ្លែងជាសាធារណៈថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី ៧ គឺបានដាក់ទិសដៅក្នុងការកំណែទម្រង់មន្រ្តីរាជការ តាមរយៈការប្រឡងជ្រើសរើសមន្រ្តីក្របខណ្ឌ ផ្អែកទៅលើគុណាធិបតេយ្យ សុក្រឹតយភាព យុត្តិធម៌ និងបរិយាបន្ន ដែលជាអាទិភាពធំណាស់។

សម្តេចធិបតី គូសបញ្ជាក់ថា៖«មន្រ្តីចូលបម្រើរដ្ឋត្រូវចាប់ផ្តើមពីខ្លួនឯងមានទំនុកចិត្ត មិនមែនជាការវិនិយោគទេ។ ត្រូវវិនិយោគកម្លាំងចិត្ត កម្លាំងកាយ ខិតខំប្រឹងប្រែងរៀនសូត្រ មិនត្រូវវិនិយោគរកខ្សែ រកថវិកា ដើម្បីសូកគេនោះទេ»។
សម្តេចបន្ថែមថា ដូច្នេះសុក្រឹតភាព សមត្ថភាព មុនក្លាយជាមន្រ្តីរាជការត្រូវបានបង្ហាញឡើងតាមរយៈការប្រឡងជ្រើសរើសមន្រ្តីរាជការកន្លងមក ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ ដោយឈរលើគោលការណ៍ “អ្នកចេះ គឺជាប់”។
សម្តេចធិបតី ថ្លែងថា៖«សុក្រឹតភាព និងភាពត្រឹមត្រូវនៃការប្រឡងនេះ គឺជាឧទាហរណ៍មួយ ប៉ុន្តែជាកិច្ចការធំណាស់សម្រាប់ផ្តល់ការលើកទឹកចិត្តដល់កូនខ្មែររបស់យើងដែលចង់ក្លាយជាមន្រ្តីបម្រើរាស្រ្ត»៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន