សេដ្ឋកិច្ច
ក្រុមហ៊ុនជាង៣៦ពាន់ជាមួយដើមទុនសរុបជាង១១ពាន់លានដុល្លារត្រូវបានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាក្នុងរយៈ៤ឆ្នាំមកនេះ
ភ្នំពេញៈ ចំនួនក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័ទតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១(Online Business Registration System_OBR ) ក្នុងរយៈពេល៤ឆ្នាំចាប់តាំងពីដាក់ឱ្យដំណើការមានចំនួនជាង ៣៦ពាន់ ដោយមានដើមទុនចុះបញ្ជីសរុបជាង ១១,១៣ពាន់លានដុល្លារគិតត្រឹមដំណាច់ខែឧសភាកន្លងមកនេះ។ នេះបើយោងតាម របាយណ៍របស់ស្ថាប័នមួយនេះ។

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលរួមមានក្រសួង-ស្ថាប័នរដ្ឋចំនួន ៦ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ និងដំណាក់កាលទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានបន្ថែមក្រសួង-ស្ថាប័នមួយចំនួនទៀត។
បណ្តាញសង្គមផ្លូវការរបស់OBR បានបង្ហាញថា គិតចាប់ពីថ្ងៃដាក់ឱ្យដំណើការថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីជោគជ័យតាមប្រព័ន្ធ Single Portal មានចំនួនសរុប ៣៦ ៥០៩ក្រុមហ៊ុន ដែលមានដើមទុនចុះបញ្ជីសរុប ១១,១៣ពាន់លានដុល្លារ។ ក្រុមហ៊ុនដែលមានម្ចាស់ជាស្ត្រី ស្មើនឹង ៣៨ភាគរយ និងបុរស ៦២ភាគរយ។

ផ្អែកលើតារាងខាងលើ ក្នុងចំណោយដើមទុនទាំង ១១,១៣ពាន់លានដុល្លារ រួមមានផ្នែកសាងសង់អគារមានដើមទុនប្រមាណ ១,១៨ពាន់លានដុល្លារ ស្មើនឹង ១០,៦១ភាគរយ, សកម្មភាពផ្នែកអចលនទ្រព្យ(ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានដើមទុន ១,១៣ពាន់លានដុល្លារ ស្មើនឹង ១០,១២ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ១,០២ពាន់លានដុល្លារ ស្មើនឹង ៩,២ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៦១៨លានដុល្លារ ស្មើ ៥,៣៨ភាគរយ, កម្មន្តសាលសម្លៀកបំពាក់(លើកលែងសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៥៩៨លានដុល្លារ ស្មើ ៥,៣៨ភាគរយ, និងផ្នែកផ្សេងៗមានដើមទុនប្រមាណ ៦,៥៨ពាន់លានដុល្លារ ស្មើ ៥៩,១៤ភាគរយ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្រៅពីនេះក្រុមហ៊ុនទាំងជាង៣៦ពាន់ខាងលើ ក៏មានក្រុមហ៊ុនចំនួន ១៩ ៣៥៣ផ្សេងទៀត ដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក(Reservations) ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់បានលើកឡើងថា ការរឹតបណ្តឹងច្បាប់ ការសម្រួលនីតិវិធីដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចធ្វើការចុះបញ្ជីពីចម្ងាយ និងចំណេះដឹងប្រព័ន្ធបច្ចេកវិទ្យា បានជួយឱ្យចំនួនអាជីវកម្មចុះបញ្ជីកើនឡើងជាបន្តបន្ទាប់។
លោកថាចំនួននេះនឹងកើនបន្ថែមទៀត ព្រោះតាមការសង្កេតគឺនៅមានអាជីវកម្មជាច្រើនទៀតមិនចុះបញ្ជីជាផ្លូវការ។ លោកបន្ថែមថា ការចុះបញ្ជីនៅអាជ្ញាធរ នឹងផ្តល់ផលប្រយោជន៍ទាំងអាជ្ញាធរ និងម្ចាស់អាជីវកម្ម ជាពិសេសជួយឱ្យការទិញ-លក់ទំនិញមានតម្លាភាពជាងមុន(ទប់ស្កាត់ការលក់បង្ខូចថ្លៃ) ព្រោះប្រភេទអាជីវកម្មដូចគ្នា គឺត្រូវគោរពច្បាប់ដូចគ្នា បង់ពន្ធដូចគ្នា និងអាចទទួលបានការជួយគាំទ្រពីរដ្ឋាភិបាលក្នុងករណីមានបញ្ហាដូចគ្នា។
លោកលើកឡើងថា៖«យើងពិតជាចង់ឃើញគ្រប់អាជីវកម្មទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់។ ក្រៅពីការផ្តល់ផលប្រយោជន៍ដូចរៀបរាប់ខាងលើ ការបង្កើតអាជីវកម្មដោយមានច្បាប់ត្រឹមត្រូវ ក៏អាចជាព័ត៌មានល្អសម្រាប់ទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបើកអាជីវកម្មនៅកម្ពុជាកាន់តែច្រើនផងដែរ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២៨ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងពីកម្លាំងចលករដ៏សំខាន់របស់អ្នកប្រកបអាជីវកម្មសម្រាប់សេដ្ឋកិច្ចជាតិ និងបានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវទៅចុះបញ្ជីនៅអាជ្ញាធរ ដើម្បីអាចឱ្យរដ្ឋាភិបាលមានព័ត៌មាន និងអាចជួយរកដោះស្រាយបានទាន់ពេលវេលានៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោកបានថ្លែងថា៖«យើងចង់បានបងប្អូនចូលរួមឱ្យបានច្រើនក្នុងដំណាក់កាលអន្តរកាលនេះ ដើម្បីងាយស្រួលរដ្ឋាភិបាលចង់បានទិន្នន័យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគោលនយោបាយដើម្បីជួយបងប្អូនឱ្យទាន់ពេលវេលា និងចំគោលដៅ ជាពិសេសក្នុងពេលលំបាក»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ