ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ណែនាំមន្ត្រី ប ស ស ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាជូនសមាជិកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.)បានធ្វើការណែនាំឱ្យមន្ត្រី ប.ស.ស.ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនសមាជិកឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់។

នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គមកាលពីថ្ងៃទី១៧មិថុនា លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំផ្ទៃក្នុងរបស់បេឡាជាតិសន្ដិសុខសង្គមនាពេលនេះ
ដើម្បីត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន និងទិសដៅអនុវត្តបន្តព្រមទាំងពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ដែលមាននៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

ក្នុងឱកាសនេះ លោកប្រតិភូរាជរដ្ឋាភិបាលបានជំរុញដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទទាំងអស់ត្រូវបង្កើនកិច្ចសហការរវាងគ្នា ដោយមានភាពយោគយល់អធ្យាស្រ័យគ្នាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីជាធ្លុងមួយអាចដើរលើផ្លូវរួមគ្នាក្នុងការអនុវត្តការងារឱ្យបានល្អប្រសើរ និងដោះស្រាយបញ្ហាប្រឈមឱ្យបានឆាប់រហ័សជាពិសេសការពង្រឹងគោរពវិន័យក្នុងអង្គភាពឱ្យហ្មត់ចត់ តឹងរ៉ឹង និងខិតខំអនុវត្តនូវទិសដៅការងារ រៀបចំផែនការសកម្មភាពការងារបន្ត និងដោះស្រាយការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទំនួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ជាមួយនឹងភាពទន់ភ្លន់ ម៉ឺងមាត់ដើម្បីជំរុញយន្តការបម្រើសេវាសាធារណៈជូនសមាជិក ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


